EC លើកវិធានការ សំដៅធានាប្រភពផ្គត់ផ្គង់ថាមពល

(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) នឹងផ្សព្វផ្សាយផែនការលម្អិតអំពីការបោះបង់ចោលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីដល់ឆ្នាំ ២០២៧ ក្រោយពីទីក្រុងម៉ូស្គូបានធ្វើប្រតិបត្តិការយោធាពិសេសនៅភាគខាងកើតអ៊ុយក្រែន។
EC លើកវិធានការ សំដៅធានាប្រភពផ្គត់ផ្គង់ថាមពល - ảnh 1ការចាក់សាំងសម្រាប់យានជំនិះនៅស្ថានីយប្រេងក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ (រូបថត៖ THX/VNA)

កាលពីថ្ងៃទី ២៣ មិនា សហភាពអឺរ៉ុប (EU) បាននាំចេញអនុសាសន៍ថាបណ្ដាប្រទេសជាសមាជិកអាចរួមគ្នាទិញឧស្ម័នដើម្បីបង្កើនប្រភពផ្គត់ផ្គង់ ប៉ុន្តែបានព្រមានថាការស្វែងរករបៀបកំណត់តម្លៃលក់រាយនឹងបង្កឱ្យមានបញ្ហាមួយចំនួន ហើយធ្វើឲ្យទន់ខ្សោយការខិតខំប្រឹងប្រែងផ្លាស់ប្តូរទៅជាថាមពលបៃតង។

តាមផែនការ នាខែឧសភាខាងមុខ គណៈកម្មការអឺរ៉ុប (EC) នឹងផ្សព្វផ្សាយផែនការលម្អិតអំពីការបោះបង់ចោលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីដល់ឆ្នាំ ២០២៧ ក្រោយពីទីក្រុងម៉ូស្គូបានធ្វើប្រតិបត្តិការយោធាពិសេសនៅភាគខាងកើតអ៊ុយក្រែន។ ក្នុងពេលនោះ បណ្ដាប្រទេសជាសមាជិកកំពុងខិតខំប្រឹងប្រែងគ្រប់គ្រង វិក័យប័ត្រថាមពលដែលកើនឡើងយ៉ាងឆាប់រហ័ស និងស្វែងរកប្រភពផ្គត់ផ្គង់ជំនួសវិញក្នុងករណីដែលប្រភពផ្គត់ផ្គង់ពីរុស្ស៊ីរងការអាក់ខានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ