ECB ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០០៨

(VOVWORLD) - យោងតាមសេចក្ដីសម្រេចចិត្តរបស់ ECB អត្រាការប្រាក់ផ្តល់ហិរញ្ញប្បទានឡើងវិញនឹងត្រូវបានដំឡើង ៣,៥% ហើយអត្រាប្រាក់បញ្ញើពេញមួយយប់ដល់ ៣% ។
ECB ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០០៨ - ảnh 1 រូបថត៖ AFP/VNA

ធនាគារកណ្តាលអឺរ៉ុប (ECB) ដែលមានមូលដ្ឋាននៅទីក្រុង Frankfurt/Main អាល្លឺម៉ង់កាលពីថ្ងៃទី ១៦ មីនា បានដំឡើងអត្រាការប្រាក់បន្ថែម ៥០ ពិន្ទុមូលដ្ឋាន (០,៥%) នៅក្នុងតំបន់ចាយប្រាក់រួមអឺរ៉ុប (Eurozone) ដើម្បីគ្រប់គ្រងអតិផរណា។ នេះគឺជាអត្រាការប្រាក់ខ្ពស់បំផុតរបស់ ECB ចាប់តាំងពីចុងឆ្នាំ ២០០៨ មក។ យោងតាមសេចក្ដីសម្រេចចិត្តរបស់ ECB អត្រាការប្រាក់ផ្តល់ហិរញ្ញប្បទានឡើងវិញនឹងត្រូវបានដំឡើង ៣,៥% ហើយអត្រាប្រាក់បញ្ញើពេញមួយយប់ដល់ ៣% ។ អត្រាការប្រាក់ថ្មីចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែមីនាខាងមុខ។ សេចក្ដីសម្រេចចិត្តនេះរបស់ ECB ត្រូវបានអ្នកជំនាញ និងអ្នកវិនិយោគិនភាគច្រើនរំពឹងទុក។

ជាមួយនឹងការសម្រេចចិត្តបន្តដំឡើងអត្រាការប្រាក់ ECB កំពុងព្យាយាមឆ្លើយតបទៅនឹងស្ថានភាពអតិផរណាឡើងខ្ពស់នៅក្នុងតំបន់ Eurozone ដែលធ្លាប់ឡើងដល់កម្រិត ៨,៥% ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ បន្ទាប់ពីឡើងដល់កម្រិត ៨,៥% នៅក្នុងខែមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ