ECOWASនឹងដាក់ពង្រាយកងទ័ពនៅMaliនិង Guinea- Bissauយ៉ាងឆាប់ៗ
(VOV) /  
នៅសន្និសីទជាន់ខ្ពស់ របស់សហគមសេដ្ឋកិច្ច បណ្ដាប្រទេសនៅទ្វីបអាហ្វ្រីកខាងលិច
(ECOWAS) ដែលបានរៀបចំនៅ Senegan នាថ្ងៃទី 3 ឧសភា បណ្ដាថ្នាក់ដឹកនាំ នៃអង្គ ការនេះ បានជូនដំណឹងថា៖ នឹងដាក់ពង្រាយកងទ័ព នៅ Mali និង Guinea- Bissau យ៉ាង
ឆាប់ៗ។ ECOWAS នៅព្រមាន បណ្ដាមេដឹកនាំការធ្វើរដ្ឋប្រហារនៅ Mali និង Guinea-
Bissau ថា គេនឹងត្រូវប្រឈមមុខនឹងវិធានការដាក់ទណ្ឌកម្មថ្មីនានា ប្រសិនបើមិនអនុវត្ត
តាមបណ្ដាសេចក្ដីសំណូមពរ របស់ ECOWAS។ តាម ប្រធានគណះប្រតិបត្តិការ ECOWAS
Desire Kadre Ouedraogo ថា៖ អង្គការនេះនឹងដាក់ពង្រាយកងទ័ពទៅកាន់ Mali យ៉ាងឆាប់ៗ ប៉ុន្តែ នឹងពិគ្រោះយោបល់ជាមួយបណ្ដាដៃគូរអំពីការរួមវិភាគទានហិរញ្ញា
វត្ថុ។ តាមគំរោង ទាហានចំនួន 5 000 នាក់ របស់ ECOWAS នឹងចូលរួមផែនការនេះ។
ECOWAS ក៏បានស្នើ ប្រធានាធិបតីជាបណ្ដោះអាសន្ន Mali លោក Dioncounda Traore កសាងផែនការរៀបចំបណ្ដាការបោះឆ្នោតនៅប្រទេសនេះ៕
|
ECOWASនឹងដាក់ពង្រាយកងទ័ពនៅMaliនិ Guinea- Bissauយ៉ាងឆាប់ៗ (internet) |
-VOV