EIUអះអាងពីយកថាទស្សន៌សេដ្ឋកិច្ចបរានុម័តរបស់វៀតណាម

(VOVworld)-តាមការវាយតម្លៃជាថ្មីៗនេះរបស់ផ្នែកព្យាករណ៌ វិភាគនិងពិគ្រោះ
យកបល់ហានិភ័យ (EIU)ចំណុះសម្ព័ន្ធក្រុមហ៊ុន​ “អ្នកសេដ្ឋកិច្ច”(អង់គ្លេស) បាន
លើក ច្បាស់ថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុងជំនះពុះពារលើដំណាក់កាល
លំបាក ដោយមានចរន្តទុនវិនិយោគចូលវិស័យច្នៃប្រឌិតបំរើការនាំចេញមាន
សញ្ញាកើនឡើងវិញ។

EIUអះអាងពីយកថាទស្សន៌សេដ្ឋកិច្ចបរានុម័តរបស់វៀតណាម - ảnh 1
រូបថតៈ canthotv.vn

        ទោះបីជា ម៉ាកូ្រសេដ្ឋកិច្ចរបស់វៀតណាមនៅតែសេសសល់ភាពអស្ថិភាពក្តី ប៉ុន្តែវៀតណាមបានទាក់ទាញវិនិយោគិនជាច្រើនលើវិស័យច្នៃប្រឌិត បំរើ​ការនាំ
ចេញដោយមានប្រៀបខ្លាំង អំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមដឹកជញ្ជូន វត្ថុធាតុដើម
និងផលិតផល។ ការជម្រុញវិនិយោគចូលបណ្តាផ្នែកមានកំណើនខ្ពស់ សរឲ្យ
ឃើញពីសកម្មភាពនាំចេញកាន់តែពហុបែបពី១ថ្ងៃទី១ថ្ងៃរបស់វៀតណាម។

        នាពេលអនាគត កិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)ដែល មានការចូលរួមរបស់អាមេរិកនិងប្រទេសអាស៊ី-ប៉ាស៊ីហ្វិកមួយចំនួន ត្រូវបាន​រំពឹង
ថានាំមកអត្ថប្រយោជន៌ជាច្រើនសម្រាប់អ្នកនាំចេញវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ