ESCAP តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនៃសម័យប្រជុំលើកទី ៧៨ របស់ ESCAP ដែលមានចំណងជើងថា “របៀបវារៈរួមដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភានិងកិច្ចសហប្រតិបត្តិការវៀតណាម - ESCAP។

ESCAP តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតលោក Phan Chi Thanh (ឆ្វេង) និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP លោកស្រី Armida Salsiah Alisjahbana ក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

គណៈកម្មការសេដ្ឋកិច្ច-សង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី - ប៉ាស៊ីហ្វិក (ESCAP) តែង តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយវៀតណាម ហើយប្តេជ្ញាជានិច្ចថា នឹងយកចិត្តទុកដាក់ ជួយវៀតណាមយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះជាប្រសាសន៍របស់អគ្គលេខាធិការ រងអង្គការសហប្រជាជាតិនិងជាអគ្គលេខាធិការប្រតិបត្តិនៃ ESCAP លោកស្រី Armida Salsiah Alisjahbana ក្នុងជំនួបនាថ្ងៃទី ២២ មិនា ជាមួយលោក Phan Chi Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ ទទួលបន្ទុកតំណាងអចិន្ត្រៃយ៍របស់វៀតណាម នៅ ESCAP។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនៃសម័យប្រជុំលើកទី ៧៨ របស់ ESCAP ដែលមានចំណងជើងថា “របៀបវារៈរួមដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភានិងកិច្ចសហប្រតិបត្តិការវៀតណាម - ESCAP។

លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា វៀតណាមតែងតែជាដៃគូគួរឲ្យទុកចិត្ត និងមានទំនួលខុសត្រូវរបស់ ESCAP ហើយនឹងចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី ៧៨ ក៏ដូចជាក្នុងសកម្មភាពរួមរបស់ ESCAP និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោល បំណង ថា ESCAP នឹងបន្តគាំទ្រ និងកៀងគរដៃគូអន្តរជាតិជួយឧបត្ថម្ភវៀតណាមលើធនធាន បច្ចេក វិទ្យានិងបទពិសោធន៍ក្នុងការអនុវត្តការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ ត្រឹមឆ្នាំ ២០៥០ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។

រីឯខ្លួនវិញ លោកស្រី Armida Salsiah Alisjahbana បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។ លោកស្រីក៏បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនស្តីពីអាកាសធាតុនៅសន្និសីទលើកទី ២៦ នៃបណ្តាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ