EUនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ាន
|
ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្មសហភាពអឺរ៉ុបទទួលបន្ទុកតំបន់អាស៊ានលោក Francisco Fontan Pardo |
(VOVworld)-សហភាពអឺរ៉ុប EU នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយ អាស៊ាន។នេះជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្ម
សហភាពអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ានលោក Francisco Fontan Pardo នៅក្នុង
ការជួបប្រាស្រ័យជាមួយ អ្នកសារព័ត៌មាននាថ្ងៃទី១២ឧសភានៅទីក្រុងហាណូយ សំដៅឧទ្ទេសនាមនូវខ្លឹមសារមួយ ចំនួនទាក់ទិនទៅនឹងទំនាក់ទំនងសហប្រតិបត្តិ
ការរវាងEU និងអាស៊ាន។ សកម្មភាពនេះបាន ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរ
ទស្សនកិច្ចការងារនៅវៀតណាមរបស់លោក Francisco Fontan Pardo។នៅក្នុងការ
ជួបជាមួយអ្នកសារព័ត៌មាន លោក Francisco Fontan Pardoបាន សម្តែងក្តីសង្ឃឹមថា
ទំនាក់ទំនងរវាង EU ជាមួយអាស៊ាននឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដូចជា
ទំនាក់ទំនងរវាងEU ជាមួយវៀតណាមដែរ។ លោករូបនេះបានឲ្យដឹងថា នាពេល
ខាង មុខ EU នឹងជួយអាស៊ានពង្រឹងនិងកសាងសសរគ្រឹះរួមមានសន្តិសុខ សេដ្ឋ
កិច្ចនិងវប្បធម៌ សង្គម បង្កើនជំនួយទ្វេដងសម្រាប់អាស៊ានអនុវត្តគោលដៅអភិវឌ្ឍន៍
របស់ខ្លួន ជម្រុញការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -EU ដើម្បីនាំទំនាក់ទំនងរវាងEU ជាមួយអាស៊ានមានការអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕