EUនិងអ៊ីរ៉ង់ព្រមព្រៀងអនុវត្តន៌វង់ចរចារនុយក្លេអ៊ែរថ្មី
|
EUនិងអ៊ីរ៉ង់ព្រមព្រៀងអនុវត្តន៌វង់ចរចារនុយក្លេអ៊ែរថ្មី(http://xembaomoi.com) |
(VOV)-អ៊ីរ៉ង់និងសហភាពអ៊ឺរ៉ុប(EU)បានឯកភាពរៀបចំវង់ចរចារនុយក្លេអ៊ែរថ្មី១ ក្នុងរយៈពេលជិតៗនេះ។ ប្រធានក្រុមចរចារនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Saeed Jalili បាន មានប្រសាសន៍ ដូចពោលខាងលើនៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៩កញ្ញានៅទី
ក្រុង Istanbul របស់ទួរគី បន្ទាប់ពីកិច្ចចរចារជាមួយតំណាងជាន់ខ្ពស់ EU ទទួល បន្ទុក គោលនយោបាយកិច្ចការបរទេស លោកស្រី Catherine Ashton។ តាមលោក Jalili ថាពេលវេលាដំណើការកិច្ចចរចារនាពេលខាងមុខ នឹងត្រូវបានសម្រេចបន្ទាប់ពី
ជំនួបជាមួយលោកស្រី Ashton ដើម្បីជូនដំណឹងអំពីសេចក្តីសម្រេចនេះ ជាមួយក្រុម
P5+1 ដែលចូលរួមការចរចារស្ដីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្រុម P5 + 1រួម ដោយ មានប្រទេសចំនួន៥ជា សមាជិកអចិន្ត្រៃយ៌នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រួមមាន
អង់គ្លេស បារំាង អាមេរិក រុស្ស៊ី និងចិន) ជាមួយអាល្លឺម៉ង់៕