EUបន្តការខ្វែងគំនិតអំពីរបៀបដោះស្រាយវិបត្តិជនអន្តោប្រវេសន៍
|
ជនភៀសខ្លួននៅPresevo ប្រទេស Serbia (រូបថតៈ Reuters) |
(VOVworl)-ភាពតានតឹងបន្តកើតមានឡើងរវាងបណ្តាប្រទេសជាសមាជិកសហ
ភាពអឺរ៉ុប (EU) ទាក់ទិនដល់របៀបដោះស្រាយវិបត្តិជនអន្តោប្រវេសន៍។ ក្នុងកាលៈ
ទេសៈដែលក្នុងមួយថ្ងៃ មានមនុស្សរាប់ម៉ឺននាក់ហូរទៅកាន់បណ្តា ប្រទេសស្ថិត
នៅច្រកចេញចូលរបស់ EU ដូចជាក្រិក អ៊ីតាលី ជាដើម ប្រទេស ជាច្រើនបានព្រ
មានថា តំបន់លើកលែងទិដ្ឋាការរវាងប្រទេសជាសមាជិក EU ចំនួន២២ “Schengen” កំពុងឈានដល់ការហួសកម្រិត ប្រសិនបើស្ថានភាពនេះ គ្មានសញ្ញាកែលំអរនៅ
ឡើយ។ ខណៈដែលអាល្លឺម៉ង់អះអាងថា ត្រូវបន្ធូស្រាល បទបញ្ញត្តិអន្តោប្រវែសន៍ ចំពោះជនភៀសខ្លួនមកពីស៊ីរី ប៉ុន្តែអូទ្រីសបានរិះគន់ កាយវិការនេះ និងចាត់ទុកថា
ប្រការនេះបានបង្ក សម្ពាធទៅលើប្រទេសហ៊ុងគ្រី វិញ។ ក្រិកបានអំពាវនាវ EU ឲ្យមានប្រតិកម្មភ្លាមមួយរំពេចព្រមទាំងឲ្យដឹងថា អ.ស.ប ត្រូវធ្វើអន្តរាគមន៍ សំដៅទប់ទល់ជាមួយនឹងវិបត្តិជនអន្តោប្រវេសន៍ ដែល កំពុងដើរហួសពីការត្រួត
ពិនិត្យនោះ៕