EUបន្ធូស្រាលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត

(VOVworld) – នាថ្ងៃទី ២៩ ឧសភា សហភាពអឺរ៉ុប (EU) បានសម្រេចអនុញ្ញាតពន្យា
ពេលឲ្យបារាំង អេស្ប៉ាញនិងប្រទេសជាសមាជិក EU ចំនួន ៤ ប្រទេសផ្សេងទៀត ដើម្បីកាត់បន្ថយការខាតបងក្នុងតំរិតដែលបានកំណត់គឺ ៣ % នៃGDP។ នេះគឺជា
កាយវិការបន្ធូស្រាលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀតដែលបណ្ដាលឲ្យមាន
កការធ្វើប៉ាតុកម្មរីករាលដាលនៅទី្វបអឺរ៉ុបក្នុងរយៈពេលកន្លងមក។ តាមប្រធាន EC
 លោក Jose Manuel Barroso បានឲ្យដឹងថា៖ ការកែទម្រង់ត្រូវ ជំរុញយ៉ាងឆាប់ៗ នៅ
ប្រទេស EU​ ទាំងឡាយ ដើម្បីជួយប្លុកនេះរួចផុតពីវិបត្តិ សេដ្ឋកិច្ចដែលអូសបន្លាយ
ក្នុងរយៈពេល ៣ ឆ្នាំ​ កន្លងមក។ ចំពោះបារាំងប្រទេសនេះត្រូវប្រើប្រាស់ពេលវាលា
ដែលត្រូវបានពន្យាពេល ដើម្បីជួយឲ្យខឿនសេដ្ឋកិច្ចប្រទេសនេះមានលទ្ធភាពប្រ
គួតប្រជែង ព្រមទាំង ដំណើរការកែទម្រង់តាមគោលដៅជំរុញកំណើនបង្កើតការ
ងារធ្វើនិងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ក្នុងពេលនោះ អេស្ប៉ាញគប្បីពិនិត្យ
មើលយ៉ាងម៉ត់ចត់រាល់កម្មវិធីកាត់បន្ថយថវិការរដ្ឋ។ សំណើរពោលខាងលើនឹងក្លាយ
ទៅជាឯកសារគត្តិយុត្ត ប្រសិនបើ បណ្ដាថ្នាក់ដឹកនាំ EU អនុម័តក្នុងកិច្ចប្រជុំកំពូលនា
ខែ មិថុនា ខាងមុខនេះ៕

EUបន្ធូស្រាលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត - ảnh 1
EU បន្ធូស្រាលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ