EUសន្យាជួយឧបត្ថម្ភការអភិវឌ្ឍន៍ចីរភាពសម្រាប់បណ្តាប្រទេសជាសមាជិកCELAC
(VOVworld)-នៅសម័យបិទសន្និសីទកំពូលសម្ព័ន្ធភាពអឺរ៉ុប-អាមេរិកឡាទិននិង
តំបន់ Caribe (EU-CELAC) នាថ្ងៃទី១១មិថុនានៅ Brussel (បែលហ្សីក) គណៈ កម្មាធិការអឺរ៉ុបបានជូនដំណឹងថា ប្រាក់ជំនួយមានតម្លៃ ២៣០លានអឺរ៉ូ គឺ សំដៅជម្រុញការអភិវឌ្ឍន៍ចីរភាពនៅតំបន់នេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
សាព័ត៌មាន ប្រធានគណៈកម្មាធិការអឺរ៉ុប (EC)លោក Jean –Claude Juncker បាន
សង្កត់ធ្ងន់ថា EU យកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភដំណើរការអភិវឌ្ឍន៍
ចីរភាពនៅតំបន់ CELAC។ នៅសន្និសីទនេះ EU បានចុះហត្ថលេខាលើពិធីការ សហប្រតិបត្តិការចំនួន២ជាមួយប្រទេសស៊ីលីនិងអ៊ុយរូហ្គាយ ក្នុងគោលដៅ
ជម្រុញនិងបង្កើនទំនាក់ទំនងលើវិស័យសហប្រតិបត្តិការអន្តរជាតិនិងកាត់
បន្ថយភាពក្រីក្រជាដើម។ទន្ទឹមនឹងនោះ ក្នុងសេចក្តីថ្លែងការណ៍រួមបញ្ចប់សន្និ
សីទ EU-CELAC នេះ EU និងបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីននិងការីបេ
បាន អំពាវនាវអាមេរិកលុបចោលបទហ៊ុំព័ទ្ធចំពោះប្រទេសគុយបាផងដែរ៕