EUអះអាងថាការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ាគួឲ្យទុកចិត្តនិងមានតម្លាភាព
|
EUអះអាងថាការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ាគួឲ្យទុកចិត្តនិងមានតម្លាភាព |
(VOVworld)-ក្រុមបេសកកម្មឃ្លាំមើលការបោះឆ្នោតរបស់សហភាពអឺរ៉ុប(EU)នាថ្ងៃទី
១០វិច្ឆិកាបានប្រកាសថា ការបោះឆ្នោតសកលរបសមីយ៉ាន់ម៉ាដែលបានប្រព្រឹត្តទៅ
នាថ្ងៃទី៨វិច្ឆិកាកន្លងទៅ គឺគួរឲ្យទុកចិត្តនិងមានតម្លាភាព ហើយ ការបោះឆ្នោតនេះ
បាន ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។តាមប្រធានក្រុមបេសកកម្មឃ្លាំមើលការបោះឆ្នោត
របស់ EU លោក Alexander Graf Lambsdorff ថា មីយ៉ាន់ម៉ាត្រូវរក្សាតម្លាភាពចំពោះដំ
ណើរការប្រកាសលទ្ធផលដែលកំពុង ប្រព្រឹត្តទៅ។ EU បានបញ្ចូនអ្នកសង្កេតការចំ
នួន១៥០នាក់ បែងចែកតាម មណ្ឌលបោះឆ្នោតចំនួន៥០០កន្លែងទូទាំងប្រទេសមី
យ៉ាន់ម៉ាក្នុងការបោះ ឆ្នោតសកលជាប្រវត្តិសាស្ត្រនាថ្ងៃទី៨វិច្ឆិកាកន្លងទៅ។ តាមផែន
ការ អ្នកសង្កេតការ EU នឹងបន្តស្នាក់នៅមីយ៉ាន់ម៉ារហូតដល់ខែធ្នូ ដើម្បីនាំចេញ របាយ
ការណ៍ចុងក្រោយស្តីពីការបោះឆ្នោតសកលនេះ។
ក្នុងថ្ងៃដដែល គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ (UEC) របស់មីយ៉ាន់ម៉ា
បានប្រកាសបន្ថែមបញ្ជីឈ្មោះសមាជិកសភាចំនួន១៧៩រូប៕