EU គិតគូរលើការផ្អាកសន្ធិសញ្ញា Schegen

EU គិតគូរលើការផ្អាកសន្ធិសញ្ញា Schegen - ảnh 1
ជនចំណាកស្រុកពីទួរគីមកកាន់កោះ Lesbos របស់ក្រិចនាថ្ងៃទី២៦ វិច្ឆិកា កន្លងទៅ
(រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនានានៃសហភាពអឺរ៉ុប (EU) កំពុងគិតគូរលើ
ការផ្អាកការអនុវត្តន៍សន្ធិសញ្ញា Schegen ដែលកំណត់អំពីការលើងលែងទិដ្ឋាការធ្វើ
ដំណើរទៅវិញទៅមករវាងប្រទេសជាសមាជិក EU ទាំង២២និងប្រទេសក្រៅ EU
ចំនួន៤ ក្នុងរយៈពេល២ឆ្នាំ ដោយសារវិបត្តិជនអន្តោប្រវេសន៍ដែលកំពុងប្រព្រឹត្តទៅ
នៅទ្វីបអឺរ៉ុបបានសរឲ្យឃើញពីគ្រោះអាសន្នធ្ងន់ធ្ងរជាច្រើន។សំណើរពោលខាងលើ
ត្រូវបាននាំចេញក្រោយពីពេល EU ព្រមានកិ្រចជាបន្តបន្ទាប់ថា ត្រូវត្រួតពិនិត្យឡើង
វិញនូវវិធានការឡាយរបស់ប្រទេសនេះសំដៅទប់ទល់ នឹងវិបត្តិជនអន្តោប្រវេសន៍
និងស្វែងរកការជួយឧបត្ថម្ភពីខាងក្រៅ ឬអាចត្រូវផ្អាក ពីការចូលរួមតំបន់ Schegen។
ប្រភពព័ត៌មានពី Luxembourg ប្រទេសដែលកំពុង កាន់តំណែងជាប្រធានប្ដូរវេន EU
 ឲ្យដឹងថា មិនត្រឹមតែក្រិចប៉ុណ្ណោះទេ ប្រទេសជាសមាជិកផ្សេងមួយចំនួនទៀតក្នុង
តំបន់ក៏នឹងអាចត្រូវផ្អាកដូចគ្នានេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ