EU - គុយបាឆ្ពោះទៅការកែលំអទំនាក់ទំនង
|
តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយនិងកិច្ចការបរទេសរបស់ EU លោកស្រី Catherine Ashton (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិក EU បានឯកភាពដើម្បីគណៈកម្មាធិការអឺរ៉ុប (EC) និងតំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយនិងកិច្ចការបរទេសរបស់ EU លោកស្រី Catherine Ashton ដំណើរការសន្ទនាជាមួយគុយបា ឆ្ពោះទៅការចុះហត្ថលេខាលើ “កិច្ចព្រមព្រៀង សហប្រតិបត្តិការនិងសន្ទនានយោបាយ”។ នេះគឺជាកិច្ចព្រមព្រៀងកែលំអទំនាក់ ទំនងទ្វេភាគីដែលប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-
ពាណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូត EU ប្រចាំនៅគុយបា លោក Herman Portocarero បាន
ចាត់ទុកថា៖ កាយវិការនេះគឺជាការបោះជំហានដែលមានចរិតលក្ខណៈសម្រេច
សំដៅស្វែងរកទិសដៅសន្ទនា។ កិច្ចព្រមព្រៀងនយោបាយនេះនឹងជាក្របខ័ណ្ឌ
គិត្តិយុត្តរឹងមាំក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយគុយបា។ មជ្ឈដ្ឋានអ្នកការ
ទូត EU បានឲ្យដឹងថា៖ នេះមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
ជាមួយគុយបាទេ។ ប៉ុន្តែ នេះគឺគ្រាន់តែជាការត្រៀមរៀបចំឲ្យការបើកទូលាយ
ការចរចារក្នុងឆ្នាំ ២០១៤ តែបុណ្ណោះ៕