EU ចេញកាល់កំណត់ចុងក្រោយចំពោះរដ្ឋសភាប៉ែកខាងកើតលីប៊ី

(VOVWORLD) - កណ្ដាលខែធ្នូខាងមុខជាកាលកំណត់ដែលសហភាពអឺរ៉ុប (EU) ដាក់ចេញ ចំពោះរដ្ឋសភាប៉ែកខាងកើតលីប៊ី ដើម្បីធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀង នយោបាយ បញ្ចប់វិបត្តិនៅប្រទេសអាហ្វ្រិកខាងជើងនេះ។

 សមាជិកសភាមួយរូប នៃរដ្ឋសភាប៉ែកខាងកើតលីប៊ី នាថ្ងៃទី១៨ វិច្ឆិកា ឲ្យដឹងថា ថ្នាក់ដឹកនាំសភាអឺរ៉ុប និងប្រទេសសមាជិក EU ធំមួយចំនួន បានសំណូមពរឲ្យរដ្ឋសភាលីប៊ីធ្វើវិសោធន កម្មនូវកិច្ចព្រមព្រៀងនយោបាយនានា ដោយសារនេះជាជម្រើសតែមួយគត់ដើម្បី បញ្ចប់ការបែកបាក់រវាងភាគីនានានៅលីប៊ី។ EU ព្រមានថា អំពើរាំងស្កាត់កិច្ចព្រម ព្រៀងពោលខាងលើនឹងត្រូវប្រឈមមុខជាមួយបទដាក់ទណ្ឌកម្មថ្មីៗពីសហភាពនេះក៏ដូចជាប្រទេសអឺរ៉ុបនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ