EU ចេញសេចក្តីថ្លែងការណ៍បន្ទាប់ពីអង់គ្លេសចាប់ផ្តើមដំណើរការចាកចេញពី EU


EU ចេញសេចក្តីថ្លែងការណ៍បន្ទាប់ពីអង់គ្លេសចាប់ផ្តើមដំណើរការចាកចេញពី EU  - ảnh 1
EU ចេញសេចក្តីថ្លែងការណ៍បន្ទាប់ពីអង់គ្លេសចាប់ផ្តើមដំណើរការចាកចេញពី EU (VNA)

(VOVworld) – ថ្នាក់ដឹកនាំប្រទេសចំនួន ២៧ ក្នុងសហភាពអឺរ៉ុប (EU) បានសន្យា
ធ្វើសកម្មភាពជាប្លុកឯកភាពមួយក្នុងបណ្ដាការចរចារជាមួយអង់គ្លេសស្តីអំពី
លក្ខ័ណ្ឌចាកចេញពី EU ឬហៅថា Brexit។ នេះគឺជាសេចក្តីថ្លែងការណ៍របស់ ប្រទេស
 EU​ ទាំង ២៧ នៅសេសសល់ក្នុងប្លុកបន្ទាប់ពីតំណាងរបស់អង់គ្លេសបានប្រគល់ឲ្យ
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk សេចក្តីប្រកាសជាផ្លូវការនៃប្រទេស
នេះអំពី​ Brexit នាថ្ងៃទី ២៩ មិនា។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា៖ EU
សោកស្តាយក្នុងពេលដែលអង់គ្លេសសម្រេចចាកចេញពីសហភាព ប៉ុន្តែ ប្លុកនេះ
ត្រៀមខ្លួនជាស្រេចដំណើរការចរចាជាមួយអង់គ្លេស។ ជំហានដំបូងរបស់ EU គឺ
ក្រុមប្រឹក្សាអឺរ៉ុបនឹងអនុម័តលើសំណើអំពីគោលជំហរនិងការកំណត់ដើម្បីគណៈ
កម្មាធិការអឺរ៉ុបតំណាងឲ្យ EU ធ្វើការចរចាជាមួយអង់គ្លេស។ EU នឹង មានគោល
ជំហរស្ថាបនាហើយខ្នះខ្នែងទទួលបានកិច្ចព្រមព្រៀងព្រមទាំងសង្ឃឹមថា៖ អង់គ្លេស
នឹងក្លាយទៅជាដៃគូជិតស្និទ្ធមួយ។ បណ្ដាប្រទេស EU  នឹង ធ្វើសកម្មភាពដូចប្លុក
ឯកភាពមួយសំដៅការពារអត្ថប្រយោជន៍ព្រមទាំងផ្តល់អាទិភាពជួរមុខសំរាប់
ការស្ថិរភាពចំពោះប្រទេសក្នុងប្លុកទាំងនេះ ប្រជាពលរដ្ឋ និងសហគ្រាស៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ