EU ចោទប្រកាន់ទួរគីពីបទប្រើ ជនចំណាកស្រុកដើម្បីបង្កសម្ពាធ

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃភាគច្រើនរបស់ EU មានគោលបំណងថា កិច្ចព្រមព្រៀងស្ដីពីជណចំណាកស្រុក រវាង EU និង ទួរគីឆ្នាំ២០១៦ ត្រូវបានរក្សាយ៉ាងរឹងមាំ ព្រមទាំងអំពាវនាវឲ្យការពារយ៉ាងរឹងមាំនូវសន្តិសុខព្រំដែន ក្រិក - ទួរគី។
EU ចោទប្រកាន់ទួរគីពីបទប្រើ ជនចំណាកស្រុកដើម្បីបង្កសម្ពាធ - ảnh 1 ជនចំណាកស្រុកមកពីប្រទេសទួរគីបានទៅកាន់ព្រំដែនជាមួយប្រទេសក្រិកនៅថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២០ ។ រូបថត៖ THX / TTXVN

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែមិនា នៅទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្ស៊ិក សហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំបន្ទាន់ចំនួន ២ ថ្នាក់រដ្ឋមន្រ្តី ដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់បញ្ហាជនចំណាកស្រុកដែលកំពុងប្រមូលផ្ដុំគ្នានៅ ព្រំដែនក្រិក - ទួរគី។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃភាគច្រើនរបស់ EU មានគោលបំណងថា កិច្ចព្រមព្រៀងស្ដីពីជណចំណាកស្រុក រវាង EU និង ទួរគីឆ្នាំ២០១៦ ត្រូវបានរក្សាយ៉ាងរឹងមាំ ព្រមទាំងអំពាវនាវឲ្យការពារយ៉ាងរឹងមាំនូវសន្តិសុខព្រំដែន ក្រិក - ទួរគី។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី ៤ ខែមីនា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហភាពអឺរ៉ុបចំនួន ២៧ រូប បានបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែនឡើយខាងក្រៅនៃសហភាពគឺមិនអាចទទួលយកបានឡើយ។  សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ជនចំណាកស្រុកមិនចាំបាច់ប្រថុយប្រថានអាយុជីវិតរបស់ខ្លួន ដើម្បីឆ្លងដែន ហើយប្រទេសជាសមាជិកនឹងចាត់វិធានការ ចាំបាច់នានា ដើម្បីប្រតិបត្តិច្បាប់ របស់ EU និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ