EU ចាប់ផ្តើមដំណើបញ្ជូនវិលត្រឡប់ជនអន្តោប្រវេសន៍ទៅក្រិកវិញ
(VOVWORLD) - បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នាថ្ងៃទី ៨ សីហាបាន ចាប់ផ្តើមដំណើរបញ្ជូនជនអន្តោប្រវេសន៍ដែលបានហូរចូលអឺរ៉ុបក្នុងរយៈពេល ៥ ខែកន្លងទៅឲ្យវិលត្រឡប់ទៅក្រិកវិញដើម្បីប្រទេសនេះវាយតំលៃសំណុំឯកសារសូម ភៀសខ្លួន។
EU ចាប់ផ្តើមដំណើបញ្ជូនវិលត្រឡប់ជនអន្តោប្រវេសន៍ទៅក្រិកវិញ |
(VOVworld) – បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នាថ្ងៃទី ៨ សីហាបាន ចាប់ផ្តើមដំណើរបញ្ជូនជនអន្តោប្រវេសន៍ដែលបានហូរចូលអឺរ៉ុបក្នុងរយៈពេល ៥ ខែកន្លងទៅឲ្យវិលត្រឡប់ទៅក្រិកវិញដើម្បីប្រទេសនេះវាយតំលៃសំណុំឯកសារសូម ភៀសខ្លួន។ EU ចាប់បង្ខំជនចំណាកស្រុកត្រូវដាក់ពាក្យសូមភៀសខ្លួននៅប្រទេស ដែលគេបោះជំហានមកកាន់ដំបូង។ ប៉ុន្តែ ការកំណត់នេះត្រូវបានផ្អាក់ដោយសារជន ចំណាកស្រុករាប់សែននាក់ក្នុងនោះមានប្រជាជនស៊ីរី បានទៅកាន់ក្រិកនាឆ្នាំ ២០១៥។ នាខែធ្នូឆ្នាំ ២០១៦ គណៈកម្មាធិការអឺរ៉ុបបានផ្តើមឡើងថា៖ បណ្ដាប្រទេសអឺរ៉ុបគប្បី ចាប់ផ្តើមឡើងវិញការបញ្ជូនជនចំណាកស្រុកខុសច្បាប់ដែលបានហូរចូលអឺរ៉ុបក្រោយ ថ្ងៃទី ១៥ មិនា ឲ្យវិលត្រឡប់ទៅក្រិកវិញ។ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Tove Ernst បានសង្កត់ធ្ងន់ថា៖ លក្ខណៈទទួលជនភៀសខ្លួននៅក្រិកត្រូវបានកែលំអរជាច្រើនគិតតាំងពីឆ្នាំ ២០១៦ មក ដោយហេតុនេះ គណៈកម្មាធិការអឺរ៉ុបានលើកឡើងចាប់ផ្តើមដំណើរបញ្ជូនជនអន្តោប្រវេសន៍ទៅក្រិតវិញ។ នាបច្ចុប្បន្ន ការផ្តើមគំនិតនេះគ្មានចរិតលក្ខណៈចាប់បង្ខំចំពោះប្រទេស EU នានាទេ៕