EU​ ចាប់ផ្តើមដំណើរការពិចារណាលើការរួមបញ្ចូលសាធារណរដ្ឋ Mecedonia ខាងជើង

(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា ថ្លែងក្នុងសន្និសីទព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រី Mecedonia ខាងជើង លោក Zoran Zaev ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean – Claude Juncker បានឲ្យដឹងថា បណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប នឹងពិភាក្សាអំពីការដែលសាធារណរដ្ឋ Mecedonia ខាងជើងត្រូវបានរួមបញ្ចូលទៅក្នុងសហភាពនេះនៅឯក្នុងកិច្ចចរចារដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង LuxemBourg នាចុងខែមិថុនាខាងមុខ។
EU​ ចាប់ផ្តើមដំណើរការពិចារណាលើការរួមបញ្ចូលសាធារណរដ្ឋ Mecedonia ខាងជើង - ảnh 1 នាយករដ្ឋមន្ត្រី Mecedonia ខាងជើង លោក Zoran Zaev

ទាក់ទងនឹងបញ្ហានេះ កាលពីមុននោះមានសមាជិកមួយចំនួនក្នុង EU ជាពិសេសប្រទេសបារាំង និងហូឡង់ បានសំដែងនូវការប្រុងប្រយ័ត្នចំពោះការរួមបញ្ចូលសមាជិកថ្មីយ៉ាងឆាប់រហ័សពេក។ ក៏ប៉ុន្តែ យោងតាមប្រធាន EC  លោក Juncker បានឲ្យដឹងថា សាធារណរដ្ឋ Mecedonia ខាងជើង បានត្រៀមខ្លួនជាស្រេចធ្វើកិច្ចចរចារជាមួយ EU ហើយប្រទេសនេះសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មឆ្លងដែនមានការចាត់តាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ