EU ជំរុញការស៊ើបអង្កេត Facebook ដែលរំលោភលើសិទ្ធិការពារទិន្នន័យឯកជន

(VOVWORLD) -អ្នកសម្របសម្រួល Brexit របស់សភាអឺរ៉ុង (EP) លោកGuy Verhofstadt បានអំពាវនាវឲ្យ EP ស៊ើបអង្កេតលើការបែកធ្លាយពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ដែលលោករូបនេះហៅថាជា “រឿងអាស្រូវ”។
EU ជំរុញការស៊ើបអង្កេត Facebook ដែលរំលោភលើសិទ្ធិការពារទិន្នន័យឯកជន - ảnh 1EU ជំរុញការស៊ើបអង្កេត Facebook ដែលរំលោភលើសិទ្ធិការពារទិន្នន័យឯកជន 

Facebook កំពុងប្រឈមមុខនឹងប្រតិកម្មរបស់សាធារណៈមតិ ដោយទាក់ទឹននឹងព័ត៌មានដែលចាត់ទុកថា៖ Cambridge Analytica ជាក្រុមហ៊ុនវិភាគទិន្នន័យអង់គ្លេស ដែលត្រូវបានក្រុមការងារស្វែងរកសម្លេងឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក Donal Trump ជួលក្នុងការបោះឆ្នោតនៅអាមេរិកាលពីឆ្នាំ ២០១៦ មក  ដោយប្រមូល និងប្រើប្រាស់ខុសច្បាប់នូវព័ត៌មានរបស់អ្នកប្រើប្រាស់ Facebook ជាង ៥០ លាននាក់។

ទាក់ទិននឹងករណីនេះ អ្នកសម្របសម្រួល Brexit របស់សភាអឺរ៉ុង (EP) លោកGuy Verhofstadt បានអំពាវនាវឲ្យ EP ស៊ើបអង្កេតលើការបែកធ្លាយពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ដែលលោករូបនេះហៅថាជា “រឿងអាស្រូវ”។ទន្ទឹមនឹងនេះ សមាជិក EU ទទួលបន្ទុកយុត្តិធម៌ លោកស្រី Vera Jourova ក៏បានជំរុញឲ្យមជ្ឈដ្ឋានមន្ត្រីការពារព័ត៌មានឯករាជ្យនៅអឺរ៉ុប ស៊ើបអង្កេតលើសំណុំរឿងនេះ។ រីឯ លោកស្រី Mariya Gabriel សមាជិក EU ទទួលបន្ទុកបច្ចេកទេសឌីជីថល បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រី EU កំពុងតាមដានករណីនេះ ព្រមទាំងអះអាងការពារព័ត៌មានឯកជនគឺជា "តម្លៃស្នូល" នៃសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ