EU ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅអេស្ស៊ីប

EU ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅអេស្ស៊ីប - ảnh 1
រដ្ឋមន្ត្រី របស់សហភាពអឺរ៉ុប (EU) ចំនួន ២៨ រូប នឹងដំណើរការកិច្ចប្រជុំជាបន្ទាន់ នាថ្ងៃទី ២១ សីហា ដើម្បីពិនិត្យមើលទំនាក់ទំនងនៃប្លុកនេះជាមួយអេហ្ស៊ីបឡើងវិញ។ (Image: Vietnamplus)

(VOVworld) – អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) បានឲ្យដឹងថា៖ រដ្ឋមន្ត្រី របស់
សហភាពអឺរ៉ុប (EU) ចំនួន ២៨​ រូប នឹងដំណើរការកិច្ចប្រជុំជាបន្ទាន់ នាថ្ងៃទី ២១ សីហា ដើម្បីពិនិត្យមើលទំនាក់ទំនងនៃប្លុកនេះជាមួយអេហ្ស៊ីបឡើងវិញ។ សេចក្តីសម្រេចចិត្ត
ពោលខាងលើត្រូវបាននាំចេញក្នុងកិច្ចប្រជុំបំរុង នៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី
១៩ សីហា សំដៅពិភាក្សា អំពីស្ថានភាពអំពើ ហឹង្សាបង្ហូរឈាមនៅអេហ្ស៊ីបនាបច្ចុប្បន្ន។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy និង
ប្រធាន EC លោក Jose Manuel Barroso បានសម្តែងការព្រួយបារម្មហ៍ដ៏ជ្រាលជ្រៅចំពោះ បំរែបំរួលស្មុគស្មាញនៅអេហ្ស៊ីបនាសព្វថ្ងៃនេះ។ មន្ត្រីជាន់ខ្ពស់ទាំង ២ រូប បានព្រមាន
ថា ៖ ស្ថានភាពអំពើរហឹង្សាដែលកំពុងឡើងជណ្តើរពីមួយថ្ងៃទៅ មួយថ្ងៃនៅអេស្ស៊ីបនឹង
បណ្ដាលឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរចំពោះប្រទេសអាហ្វ្រិកខាងជើងនេះក៏ដូចជាប្រទេស
ជិតខាងនានា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៩ សីហា អារ៉ាប់ប៊ីសាអ៊ូឌីដ
បានឲ្យដឹងថា៖ បណ្ដាប្រទេសអារ៉ាប់និងឥស្លាមនឹងជួយឧបត្ថម្ភ អេហ្ស៊ីប ក្នុងករណី លោកខាងលិចកាត់បន្ថយរាល់កញ្ចប់ជំនួយសំរាប់កែ ដោយសារ ការបង្ក្រាប​របស់
កំលាំងសន្តិសុខទៅលើបាតុករជាជនឥស្លាមនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ