EU ដាស់តឿនភាគីទាក់ទិននានាដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី
|
EU ដាស់តឿនភាគីទាក់ទិននានាដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី
(Image: tuoitreonline.vn) |
(VOVworld) – នាថ្ងៃទី ១៥ កក្កដា សហភាពអឺរ៉ុប (EU) បានចេញផ្សាយសេចក្តី
ប្រកាសដែល ដាស់តឿនចិននិងហ្វីលីពីនដោះស្រាយជំលោះនៅសមុទ្រខាងកើត
ដោយសន្តិវិធី។ សេចក្តី ប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីតុលាការអាជ្ញា
កណ្ដាលអចិន្ត្រៃយ៍ PCA ចេញផ្សាយ សាលក្រមអំពីការប្តឹងតវ៉ារបស់ហ្វីលីពីនទៅ
លើចិនទាក់ទិនដល់ជំលោះអធិបតេយ្យភាពនៅ សមុទ្រខាងកើត តាមនោះ
បដិសេធការទាមទាអធិតេយ្យភាពខុសឆ្គងរបស់ចិននៅតំបន់ សមុទ្រនេះទាំង
ស្រុង។ ថ្លែងមតិនៅសេចក្តីប្រកាសពោលខាងលើ តំណាងជាន់ខ្ពស់ទទួល
បន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់ EU លោកស្រី
Federica Mogherini បានអះអាងថា៖ ប្រទេសជាសមាជិក EU យល់ដឹងច្បាស់
អំពីសាលក្រម របស់ PCA ហើយសង្កត់ធ្ងន់ថា៖ ភាគីទាក់ទិននានាត្រូវដោះ
ស្រាយជំលោះដោយសន្តិវិធី៕