EU ដាស់តឿនសហគមន៍អន្តរជាតិឲ្យផ្តល់មូលនិធិដល់ UNRWA
(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសា ស្នងការអឺរ៉ុបទទួលបន្ទុកការគ្រប់គ្រងវិបត្តិ លោកស្រី Janez Lenarcic បានដាស់តឿនសហគមន៍អន្តរជាតិឱ្យផ្តល់មូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជួយឧបត្ថម្ភដល់ភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីរបាយការណ៍មួយបានបង្ហាញថា អ៊ីស្រាអែលមិនបានផ្តល់ភស្តុតាងដែលថា បុគ្គលិករាប់រយនាក់របស់ទីភ្នាក់ងារនេះ ជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម។
ទីស្នាក់ការកណ្តាលរបស់ UNRWA។ រូបថត៖ IRNA/TTXVN |
នៅចុងខែមករា បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិក UNRWA ជាច្រើននាក់ ជាសមាជិកអង្គការភេរវករ ភ្លាមមួយរំពិច UNRWA បានបណ្តេញបុគ្គលិកដែលគួរឱ្យសង្ស័យ ហើយស្នើឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ប្រកបដោយសត្យានុម័ត។ អគ្គលេខាធិការ អ.ស.ប បានតែងតាំងគណៈកម្មការឯករាជ្យមួយដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna សហការជាមួយអង្គការស្រាវជ្រាវអឺរ៉ុបចំនួនបី ដើម្បីវាយតម្លៃនិងធានាអព្យាក្រឹតភាពក្នុងការងាររបស់ UNRWA ។
បច្ចុប្បន្ននេះ ប្រទេសជាច្រើនដូចជា ស៊ុយអែត កាណាដា ជប៉ុន បារាំង និងបណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) បានបន្តផ្តល់មូលនិធិសម្រាប់ UNRWA ខណៈដែលប្រទេសផ្សេងទៀតដូចជាអាមេរិក និងអង់គ្លេសមិនទាន់បានស្តារមូលនិធិឡើងវិញនៅឡើយទេ។ អង្គការសហប្រជាជាតិបានព្រមានម្តងហើយម្តងទៀតថា ការកាត់ផ្តាច់ជំនួយដល់ UNRWA នឹងធ្វើឱ្យវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅៗ៕