EU ត្រៀមខ្លួនជាស្រេចប្រគល់ឲ្យអង់គ្លេសកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អបំផុត

(VOVWORLD) - នាថ្ងៃទី ២០ វិច្ឆិកា ប្រធានក្រុមចរចារស្តីអំពីការចាកចេញពីសហភាព អឺរ៉ុប (EU) ឬហៅថា Brexit លោក  Michel Barnier បានអះអាងថា៖ EU ត្រៀមខ្លួនជាស្រេចប្រគល់ឲ្យអង់គ្លេសកិច្ចព្រមព្រៀងពាណិជ្ជកម្មមហិច្ឆិតាបំផុតក្រោយ Brexit ដោយមានលក្ខ័ណតែមួយគត់
ថា៖ ប្រទេសនេះគប្បីគោរពបណ្ដាមាត្រាចាកចេញពី EU ។
 
EU ត្រៀមខ្លួនជាស្រេចប្រគល់ឲ្យអង់គ្លេសកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អបំផុត - ảnh 1 EU ត្រៀមខ្លួនជាស្រេចប្រគល់ឲ្យអង់គ្លេសកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អបំផុត

(VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា ប្រធានក្រុមចរចារស្តីអំពីការចាកចេញពីសហភាព អឺរ៉ុប (EU) ឬហៅថា Brexit លោក  Michel Barnier បានអះអាងថា៖ EU ត្រៀមខ្លួនជាស្រេចប្រគល់ឲ្យអង់គ្លេសកិច្ចព្រមព្រៀងពាណិជ្ជកម្មមហិច្ឆិតាបំផុតក្រោយ Brexit ដោយមានលក្ខ័ណតែមួយគត់ថា៖ ប្រទេសនេះគប្បីគោរពបណ្ដាមាត្រាចាក ចេញពី EU ។ ថ្លែងមតិនៅមជ្ឈមណ្ឌលកែទម្រង់អឺរ៉ុប លោក Barnier បានលើកច្បាស់ ថា៖ ប្រសិនបើ EU និងអង់គ្លេសចរចារឲ្យបានកិច្ចព្រមព្រៀងអំពី Brexit ប្រកបដោយ ជោគជ័យ ហើយបង្កើតឡើងលំហរសមភាពមួយនោះគឺទំនាក់ទំនងដៃគូនាអនាគតរវាងភាគីទាំងពីរនឹង «មហិច្ឆិតា» ណាស់។ ប៉ុន្តែ លោក Barnier សង្កត់ធ្ងន់ទៀតថា៖ ដើម្បីបើកចេញដំណើរការចរចារអំពីមាត្រាពាណិជ្ជកម្មជាមួយក្រុងឡុង មុនដំបូង បង្អស់ត្រូវដោះស្រាយលក្ខ័ណ្ឌរបស់ Brexit រួមមានការជះឥទ្ធិពលដោយ Brexit ចំពោះ បញ្ហាអៀកឡង់ឬដោះស្រាយការទូទាត់ហិរញ្ញវត្ថុ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ