EU ទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ Moldova
(VOVWORLD) -ទន្ទឹមនឹងនេះ EU បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយរដ្ឋាភិបាលប្រជាធិបតេយ្យស្របច្បាប់ ដោយឈរលើមូលដ្ឋាននៃរាល់ការសន្យារួម ដែលក្នុងនោះផ្កល់អាទិភាពដល់ការធ្វើកំណែទម្រង់។
លោក Pavel Filip នៅពេលជានាយករដ្ឋមន្ត្រី Moldova (រូបថតឯកសារ: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ៩ ខែមិថុនា សហភាពអឺរ៉ុប (EU) បានប្រកាសទទួលស្គាល់រដ្ឋាភិបាលចម្រុះដែលបានបង្កើតឡើងកាលពីថ្ងៃទី ៨ ខែមិថុនា កន្លងទៅនៅប្រទេស Moldova។
តាមសេចក្ដីប្រកាសរួមរបស់ លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស និងលោក Johannes Hahn សមាជិកមួយរូបទទួលបន្ទុកបញ្ហាពង្រីកសមាជិក EU បានឲ្យដឹងថា៖ ទីក្រុងព្រុចសែលបានវាយតម្លៃខ្ពស់ចំពោះរាល់សេចក្ដីសម្រេចរបស់សភានៃសាធារណរដ្ឋ Moldova ជាពិសេសគឺ សេចក្ដីសម្រេច ស្ដីពីការបង្កើតរដ្ឋាភិបាលចម្រុះ។ ទន្ទឹមនឹងនេះ EU បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយរដ្ឋាភិបាលប្រជាធិបតេយ្យស្របច្បាប់ ដោយឈរលើមូលដ្ឋាននៃរាល់ការសន្យារួម ដែលក្នុងនោះផ្កល់អាទិភាពដល់ការធ្វើកំណែទម្រង់។ លើសពីនេះទៅទៀត EU បានសង្កត់ធ្ងន់ថាការសន្ទនារវាងតំណាងនានា ដែលត្រូវបានបោះឆ្នោតដោយប្រជាធិបតេយ្យគឺជាកូនសោរ ដើម្បីរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយនាបច្ចុប្បន្ននេះនៅប្រទេសMoldova៕