EU ទាមទាឲ្យរដ្ឋាភិបាលអ៊ុយក្រែនកែទម្រង់ក្នុងអំឡុង ១០០ ថ្ងៃ
|
EU ទាមទាឲ្យរដ្ឋាភិបាលអ៊ុយក្រែនកែទម្រង់ក្នុងអំឡុង ១០០ ថ្ងៃ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មេសា បេសកជនពិសេសទទួលបន្ទុកការបើកទូ
លាយសហភាពអឺរ៉ុប (EU) លោក Johannes Hahn បានចាត់ទុកថា៖ រដ្ឋាភិបាល
ថ្មីរបស់អ៊ុយក្រែនត្រូវប្រើប្រាស់រយៈពេល ១០០ ថ្ងៃដំបូងដើម្បីដំណើរការកែ
ទម្រង់ចាំបាច់សំដៅទទួលបានកញ្ចប់ប្រាក់ជំនួយដែលមានតំលៃ ៦០០ លានអឺរ៉ូ
។ សំណូមពរពោលខាងលើត្រូវបានលោក Hahn នាំចេញក្នុងដំណើរទស្សនកិច្ច
នៅរដ្ឋធានី Kiev របស់អ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា៖ ជំហានដែលរដ្ឋ
អំណាច Kiev ត្រូវអនុវត្តភា្លមមួយរំពិចនោះគឺការប្រឆាំងនឹងអំពើពុករលួយ
ដោយការជ្រើសតាំងអគ្គរដ្ឋអាជ្ញាថ្មីដែលមានស្មារតីកែទម្រង់។ អតីតអគ្គរដ្ឋអជ្ញា
អ៊ុយក្រែន លោក Viktor Shokin បានលាលែងពីដំណែងនាខែមិនាកន្លងទៅ
មុនពេល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃប្រទេសនេះ លោក Arseniy Yatsenyuk
លាលែងពីដំណែងនៅខែជាបន្ត បន្ទាប់នោះ រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើ
សេចក្តីសម្រេចជ្រើសតាំង លោក Volodymyr Groysman ធ្វើជាអ្នកប្រមុខគណៈ
រដ្ឋមន្ត្រី៕