EU នឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីថាមពលនៅដើមខែកញ្ញា
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក លោក Jozef Sikela បានលើកច្បាស់ថា នាបច្ចុប្បន្ននេះ លោកកំពុងកោះប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាថាមពល។
ស្ថានីយ៍បំពង់បង្ហូរប្រេង Druzhba ក្នុងសាធារណរដ្ឋឆែក (រូបថត៖ រ៉យទ័រ) |
កាលពីថ្ងៃទី ២៩ ខែសីហា សាធារណរដ្ឋឆែកដែលកាន់តំណែងជាប្រធាន នៃសហភាពអឺរ៉ុប (EU) ប្តូរវេនបានប្រកាសថា EU នឹងបើកកិច្ចប្រជុំជាបន្ទាន់ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងថាមពលនៃបណ្ដាប្រទេសជាសមាជិក ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៩ ខែសីហាខាងមុខ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក លោក Jozef Sikela បានលើកច្បាស់ថា នាបច្ចុប្បន្ននេះ លោកកំពុងកោះប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាថាមពល។ តាមផែនការ បណ្ដារដ្ឋមន្ត្រីថាមពល EU នឹងបើកកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយជួយកែលម្អទីផ្សារថាមពល។
ទាក់ទងនឹងបញ្ហាថាមពលនៅអឺរ៉ុប នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានប្រកាសថា ប្រទេសនេះនឹងបន្តចរចាជាមួយរុស្ស៊ីអំពីការផ្គត់ផ្គង់ឧស្ម័នបំពេញបន្ថែម ហើយគ្រោងនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធក្រុមហ៊ុនថាមពលត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយ Gazprom Energy Group ក្នុងគោលបំណងបង្កើនប្រភពផ្គត់ផ្គង់ប្រចាំថ្ងៃចាប់ពីខែក្រោយ។ ទោះយ៉ាងណាក៏ដោយ លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីបរិមាណឧស្ម័ន និងតម្លៃដែលបានព្រមព្រៀងនោះឡើយ៕