EU និងអង់គ្លេសត្រៀមរៀបចំអនុវត្តន៍ជុំចរចារពាណិជ្ជកម្មថ្មី​

(VOVWORLD) - បណ្ដាការចរចារជាបន្តនឹងប្រព្រឹត្តទៅ១ដងគឺពេញមួយសប្តាហ៍តែម្តង  ចាប់ពីថ្ងៃទី ២០ ខែមេសា; ចាប់ពីថ្ងៃទី ១១ ឧសភា និងចាប់ពីថ្ងៃទី ១ មិថុនា រួមទាំងកិច្ចប្រជុំកំពូលនាខែមិថុនា  ដើម្បីវាយតម្លៃអំពីលទ្ធផល មុនពេលសម្រេចចិត្តថា តើត្រូវពន្យារពេលអន្តរកាលដែរឫអត់។
EU និងអង់គ្លេសត្រៀមរៀបចំអនុវត្តន៍ជុំចរចារពាណិជ្ជកម្មថ្មី​ - ảnh 1 ទិដ្ឋភាពទូទៅនៃការចរចាជុំទីមួយរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប (រូបថត៖ TTXVN)

នាថ្ងៃទី ១៥ ខែមេសា មន្ត្រីសហភាពអឺរ៉ុប (EU) និងមន្រ្តីចក្រភពអង់ គ្លេស បានយល់ព្រមបន្តកិច្ចចរចាពាណិជ្ជកម្មនាថ្ងៃទី ២០ ខែមេសា ក្រោយពេល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ក្នុងបរិបទ ដែលជំងឺរាតត្បាត Covid – 19 បានធ្វើឲ្យរអាក់រអួលដល់ពេលវេលាចរចា។

បណ្ដាការចរចារជាបន្ត នឹងប្រព្រឹត្តទៅ ១ដង គឺពេញមួយសប្តាហ៍តែម្តង ចាប់ពីថ្ងៃទី ២០ ខែមេសា; ចាប់ពីថ្ងៃទី ១១ ឧសភា និងចាប់ពីថ្ងៃទី ១ មិថុនា រួមទាំងកិច្ចប្រជុំកំពូលនាខែមិថុនា  ដើម្បីវាយតម្លៃអំពីលទ្ធផល មុនពេលសម្រេចចិត្តថា តើត្រូវពន្យារពេលអន្តរកាលដែរឫអត់។

សេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងអ្នកចរចា EU លោក Michel Barnier និងសមភាគីអង់គ្លេសលោក David Frost មិនបានលើកឡើងអំពីការពន្យាពេល ឬបញ្ជប់ពេលវេលាអន្តរកាល នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ឡើយ។

ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការរៀបចំជុំចរចាថ្មី ដើម្បីទទួលបានវឌ្ឍនភាព “ ពិតប្រាកដនិងច្បាស់លាស់”ចាប់ពីពេលនេះ រហូតដល់ខែមិថុនា ព្រមទាំងវាយតម្លៃថា កិច្ចប្រជុំតាមអនឡាញពិតជាចាំបាច់ណាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ