EU និងអាមេរិកអនុម័តលើក្របខ័ណ្ឌគត្តិយុត្តិសំរាប់ការលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់


EU និងអាមេរិកអនុម័តលើក្របខ័ណ្ឌគត្តិយុត្តិសំរាប់ការលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ - ảnh 1
EU និងអាមេរិកអនុម័តលើក្របខ័ណ្ឌគត្តិយុត្តិសំរាប់ការលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ តុលា ប្រធានាធិបតីអាមេរិក លោក Barack Obama
 បានចុះហត្ថលេខាលើក្រិត្យបញ្ជាណែនាំឲ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ
 លោក John Kerry និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុត្រៀមរៀបចំឲ្យការលុបចោល
បទដាក់ទណ្ឌកម្មមួយចំនួនចំពោះអ៊ីរ៉ង់។ នេះគឺជាជំហានមួយក្នុងផែនការ
“ថ្ងៃ យល់ព្រម” ដែលក្រុម P5+1 បានសន្យាក្នុងកិច្ចព្រមព្រៀងដែលទទួល
បាននាថ្ងៃ ទី ១៤ កក្កដា កន្លងទៅ សំដៅរាំងស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
 អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ ការលុបចោលបទ
ដាក់ទណ្ឌកម្មពោល ខាងលើគ្រាន់តែជាជំហានដោយមានចរិតលក្ខណៈ
បែបបទតែប៉ុណ្ណោះក្នុងដំណើររបស់កិច្ចព្រមព្រៀងមិនមែនដោយឈរលើទ
ង្វើរបស់អ៊ីរ៉ង់ឡើយ។ ដោយហេតុនេះ នៅពេលចូលជាធរមានគឺក្នុងពេល
ណាដែលទីភ្នាក់ងារបរមាណូរអន្តរជាតិ (IAEA) ទទួកស្គាល់ថា៖ អ៊ីរ៉ង់បាន
ប្រតិបត្តិដ៏ត្រឹមត្រូវតាមកិច្ចសន្យាកាត់ បន្ថយកម្មវិធីនុក្លេអ៊ែរបស់ខ្លួន។ បណ្ដា
មន្ត្រីសេតវិមាននិងអ្នកការទូត EU បានឲ្យដឹងថា៖ ការលើកលែងបទដាក់
ទណ្ឌកម្មមានសុពលភាពលក្រោយរយៈ ពេលពី ៤ ដល់ ៦​ ខែ គិតតាំងពី
“ថ្ងៃយល់ព្រម” តែប៉ុណ្ណោះ។ បន្ទាប់នោះ EU ក៏បានអនុម័តលើក្របខ័ណ្ឌ
គត្តិយុត្តិអំពីការលុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ