EU និង G7 បង្កើនទណ្ឌកម្មលើអ៊ីរ៉ង់
(VOVWORLD) - ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល របស់សហ ភាព អឺរ៉ុបដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ១៧-១៨ ខែមេសា។
អ៊ីរ៉ង់បានបាញ់មីស៊ីលសំដៅទៅលើអ៊ីស្រាអែលកាលពីយប់ថ្ងៃទី១៣ ខែមេសា (រូបថត៖ IRNA/TTXVN) |
កាលពីថ្ងៃទី ១៧ មេសា មេដឹកនាំសហភាពអឺរ៉ុប (EU) បានយល់ព្រមបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក សំដៅលើប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃទី ១៣ ខែមេសា និងព្រឹកព្រលឹម ថ្ងៃទី ១៤ ខែមេសា។ ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ១៧-១៨ ខែមេសា។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានបញ្ជាក់ថា បទដាក់ទណ្ឌកម្មនឹងកំណត់គោលដៅលើក្រុមហ៊ុនអ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការផលិតយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។ មេដឹកនាំសហភាពអឺរ៉ុបក៏បានអំពាវនាវដល់ភាគីទាំងអស់ត្រូវអត់ធ្មត់ តាមដែលអាចធ្វើទៅបានរាល់សកម្មភាពដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនោះគឺថា អ៊ីស្រាអែលមិនគួរបើកការវាយប្រហារសងសឹកទ្រង់ទ្រាយធំទាល់តែសោះ។
នៅថ្ងៃដដែលកាលពីម្សិលមិញ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃក្រុមប្រទេសឧស្សាហកម្ម (G7) បានសន្យាធានានូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់៕