EU នាំចេញគោលជំហរស្ដីពីអន្តរកាលក្រោយ Brexit
(VOVWORLD) -នាថ្ងៃទី ២៩ មករា សហភាពអឺរ៉ុប (EU) បានអនុម័តលើទិសដៅចរចារបស់ខ្លួនស្ដីពី អន្តកាលក្រោយពីអង់គ្លេសចាកចេញពី EU ឬហៅថា Brexit ។
EU នាំចេញគោលជំហរស្ដីពីអន្តរកាលក្រោយ Brexit |
នាថ្ងៃទី ២៩ មករា សហភាពអឺរ៉ុប (EU) បានអនុម័តលើទិសដៅចរចារបស់ខ្លួនស្ដីពី អន្តកាលក្រោយពីអង់គ្លេសចាកចេញពី EU ឬហៅថា Brexit ។ តាមនោះ ក្នុងដំណាក់កាលអន្តរកាលចាប់ពីថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២០នោះ ចក្រភពអង់គ្លេសនឹងត្រូវបន្តគោរពតាមភារកិច្ច ដូចប្រទេសជាសមាជិក EU ដដែល ប៉ុន្តែគ្មានសិទ្ធិសម្រេចក្នុងជីវភាពនយោបាយរបស់ EU ឡើយ។
ជាក់ស្ដែង ក្រុងឡុងដ៏នឹងគ្មានតំណាងនៅអឺរ៉ុប ពោលគឺគ្មានសិទ្ធិបោះឆ្នោត ភាគីអង់គ្លេសក៏គ្មានសិទ្ធិចូលរួមកិច្ចប្រជុំអឺរ៉ុប់ស្ទើតែទាំងអស់ សូម្បីតែកិច្ចប្រជុំដែលមានឥទ្ធិផលផ្ទាល់ដល់សិទ្ធិរបស់អង់គ្លេសទៀតផង៕