EU នាំចេញវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ១ ពាន់លានដូស

(VOVWORLD) - សហភាពអឺរ៉ុប (EU) បាននាំចេញវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ១ ពាន់លានដូសទៅកាន់ប្រទេសជាង ១៥០ ចាប់ពីខែធ្នូ ឆ្នាំ ២០២០។ 

នាថ្ងៃទី ១៨ ខែតុលា ប្រធានគណៈកម្មការអ៊ឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានឲ្យដឹងថា៖ EU ចាប់ផ្ដើមនាំចេញវ៉ាក់សាំងបង្ការកូវីដ ១៩ ចាប់តាំងពីពេលដែលពិភពលោកបានចាប់ផ្ដើមអនុវត្តន៍ការចាក់វ៉ាក់សាំងនាខែធ្នូ ឆ្នាំ ២០២០។ EU បាននាំចេញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៨៧ លានដូសតាមរយន្តការ COVAX។ ក្នុងពេលនោះ វ៉ាក់សាំងភាគច្រើនដែលនៅសល់គឺត្រូវបានបណ្ដាប្រទេសដទៃបញ្ជាទិញតាមកិច្ចសន្យា ដែលបានផលិតនៅ EU។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ EU នឹងបរិច្ចាគវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ៥០០ លានដូសជូនបណ្ដាប្រទេសដែលងាយរងផលប៉ះពាល់បំផុត ដោយសារជំងឺរាតត្បាត ព្រមទាំងអំពាវនាវដល់បណ្ដាប្រទេសដទៃទៀតរួមគ្នាពន្លឿនការចែករំលែកវ៉ាក់សាំងផង
ដែរ។

លោកស្រី Ursula von der Leyen បានអះអាងថា EU ជានិច្ចកាលចែករំលែកវ៉ាក់សាំងប្រកបដោយសមភាពជាមួយបណ្ដាប្រទេសដទៃនៅលើពិភពលោក ដូច្នេះ ចំនួនវ៉ាក់សាំងនាំចេញ គឺស្នើនឹងចំនួនវ៉ាក់សាំង ដែលបានចាក់ជូនប្រជាជនក្នុងប្លុក។ ប្រធាន EU បានលើកច្បាស់ថា EU បានសម្របសម្រួលជាមួយអាមេរិក ដាក់ចេញគោលដៅជួយពិភពលោកសម្រេចបានអត្រាចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ៧០% នាឆ្នាំក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ