EU បង្កើនការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងនយោបាយសំរាប់សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល


EU បង្កើនការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងនយោបាយសំរាប់សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល - ảnh 1
EU បង្កើនការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងនយោបាយសំរាប់សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ ឧសភា សន្និសីទអន្តរជាតិស្តីពីជំនួយឧបត្ថម្ភមនុស្សធម៌ បង្កើនសមត្ថភាពស្តារឡើងវិញនៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលបានប្រព្រឹត្តទៅ
នៅរដ្ឋធានី Brussels  បែលហ្ស៊ីក។ គោលដៅនៃសន្និសីទនេះគឺសំដៅបំផុសការនួយ ឧបត្ថម្ភរបស់សហគមន៍អន្តរជាតិសំរាប់ប្រទេសអាហ្វ្រិកនេះ។ នៅសម័យបើកសន្និសីទ តំណាងនៃគណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសបង្កើនប្រាក់ជំនួយសំរាប់ប្រទេស
នេះឡើង ៧២ លានអឺរ៉ូ។ សហភាពអឺរ៉ុប  EU ក៏បានមានកិច្ចសន្យាសំខាន់ផ្សេងៗ​ទៀតឲ្យសមស្របនឹងការបង្កើនជំនួយហិរញ្ញវត្ថុសំរាប់ប្រទេសនេះផងដែរ។ តំណាង
ជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស
លោកស្រី Federica Mogherini បានចាត់ទុកថា៖ ក្រោយរយៈពេលច្រើនឆ្នាំជំលោះ ប្រជាពលរដ្ឋសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលនឹងទទួលបានបច្ចុប្បន្នកាលនិង
​អនាគតក្នុងសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ