|
EU បន្តធ្លាក់ជ្រៅចូលវិបត្តិបំណុលសាធារណៈ |
VOV-តួលេខស្ថិតិដែលបានប្រកាសនាថ្ងៃទី២៤តុលាបានសឲ្យឃើញថា
កំរិតប្រាក់បំណុលសាធារណៈរបស់ប្រទេសសមាជិកជាច្រើននៃសហភាពអឺរុប
(EU) បន្តហួសឆ្ងាយពីកំរិតអតិបរមាអនុញាត្ត។ តាមស្ថាប័នស្ថិតិអឺរុប (Eurostat)
ឲ្យដឹងថា ក្នុងត្រីមាសទី២កន្លងទៅ ចំនួនប្រាក់បំណុលសាធារណៈនៅប្រទេស
សមាជិក Eurozone ចំនួន១៧ប្រទេសបានកើនឡើង៩០%នៃ GDP បើប្រៀបនឹង
កំរិត៨៨,២%ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១២។ តាមការកំណត់របស់ EU
បណ្ដាប្រទេសសមាជិកមិនបានអនុញាត្តដើម្បីទុកឲ្យកំរិតប្រាក់បំណុល
សាធារណៈសរុបហួសពី៦០%នៃ GDP និងកំរិតខាតបង់ថវិការរដ្ឋមិនហួសពី៣%
នៃ GDP។ គិតមកដល់ចុងត្រីមាសទី២ នាំមុខបញ្ជីឈ្មោះបណ្ដាប្រទេសមានប្រាក់ បំណុលខ្ពស់បំផុតគឺក្រិក ជាមួយចំនួនប្រាក់បំណុលឡើងដល់១៥០,៣%នៃ GDP។ បណ្ទាប់នោះគឺអ៊ីតាលី ព័រទុយហ្គាល់ អៀកឡង់៕