|
EU បន្តផ្តល់ជំនួយសំរាប់ជនភៀសខ្លួនស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ ធ្នូ គណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសផ្តល់ប្រាក់ជំនួយ
ចំនួន ១៨០ លានអឺរ៉ូ សំរាប់ការអប់រំនិងបណ្តុះបណ្ដាលឲ្យជនភៀសខ្លួនស៊ីរីចំនួន
១,៧ លាននាក់។ ចំនួនប្រាក់ជំនួយពោលខាងលើនឹងត្រូវបានផ្តល់សំរាប់ជនភៀសខ្លួន ស៊ីរីទៅកាន់លីបង់និង Jordan ដើម្បីជៀសវាងវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ក្នុងចំណោមប្រាក់ជំនួយរបស់ EC ចំនួនប្រាក់ ៤១ លានអឺរ៉ូនឹងត្រូវបានផ្តល់សំរាប់កម្មវិធី អប់រំនិងសុខភិបាលនៅស៊ីរីដោយមានការសហការជាមួយមូលនិធិកុមាររបស់ អ.ស.ប.
(UNICEF) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)៕