EU ផ្តល់ជំនួយជាសម្ភារះសុខាភិបាលសំរាប់ខេត្ត Ha Nam
'
|
EU ផ្តល់ជំនួយជាសម្ភារះសុខាភិបាលសំរាប់ខេត្ត Ha Nam(TTXVN) |
(VOV)_នាថ្ងៃទី ១៥សីហា មន្ទីរសុខាភិបាលខេត្ត Ha Nam បានរៀបចំពិធីទទួល បណ្ដាសម្ភារះសុខាភិបាល ជាមួយតំលៃគិតជាប្រាក់ចំនួន ៩៣០ ពាន់ EURO ដោយ
EU និងរដ្ឋអំណាចលុចហ្សំប៊ួរផ្តល់ជំនួយ។ នេះគឺជាផ្នែកមួយក្នុងគំរោងការណ៍ជួយ ឧបត្ថម្ភលើកកំពស់សមត្ថភាពផ្នែកសុខាភិបាល ដែលមានតំលៃជាង៥លាន EURO របស់អ្នកផ្តល់ជំនួយចំនួនពីរពោលខាងលើសំរាប់ខេត្តចំនួន៣ របស់វៀតណាម គឺ÷
ខេត្ត Ha Nam ខេត្ត Bac Ninh និងខេត្ត Bac Giang ក្នុងដំណាក់កាល ២០០៩-២០១៤។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Pham Le Tuan
បានអោយដឹងថា÷ គោលដៅស្នូលនៃការផ្តល់ជំនួយលើកនេះគឺជួយបណ្ដាខេត្តលើក
កំពស់សមត្ថភាពពិនិត្យនិងព្យាបាលជំងឺនៅមជ្ឈមណ្ឌលសុខាភិបាលមូលដ្ឋាន៕