EU ផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០ លានអឺរ៉ូដល់ទ្វីបអាហ្វ្រិក
(VOVWORLD) - គណៈកម្មាធិការអឺរ៉ុប (EC) ទើបបានប្រកាសកញ្ចប់ជំនួយមនុស្សធម៌ថ្មីដែលមានតម្លៃ ៥០ លាន អឺរ៉ូ សម្រាប់តំបន់អាហ្វ្រិកខាងត្បូងនិងតំបន់មហាសមុទ្រឥណ្ឌា។
កុមារទទួលទានអាហារនៅគ្រួសារមួយក្នុងទីក្រុង Harare ប្រទេសហ្ស៊ីមបាវ៉េ (រូបថត៖ AFP/TTXVN) |
មូលនិធិទាំងនេះនឹងជួយទប់ទល់ក្នុងស្ថានភាពអសន្តិសុខស្បៀងអាហារនិងកង្វះ ខាតអាហារូបត្ថម្ភ កែលម្អសមត្ថភាពទទួលបានសេវាកម្មជាមូលដ្ឋាន សមត្ថ ភាពត្រៀមខ្លួនឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំរុញការអប់រំក្នុងករណីបន្ទាន់នៅទូទាំងតំបន់។ ក្នុងនោះ ទឹកប្រាក់ប្រមាណ ១៣,៣លានអឺរ៉ូត្រូវបានបែងចែកសម្រាប់ម៉ាដាហ្គាស្កា; ២៥លានអឺរ៉ូសម្រាប់ម៉ូសំប៊ិក; ៧,៤ លានអឺរ៉ូសម្រាប់ហ្ស៊ីមបាវេ និង ៤,៣ លានអឺរ៉ូសម្រាប់ឡេសូ ម៉ាឡាវី និងគម្រោងនានាក្នុងតំបន់។
កាលពីខែកុម្ភៈឆ្នាំ២០២៣ សហភាពអឺរ៉ុប (EU) ក៏បានផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដែលមានតម្លៃ ១០ម៉ឺនអឺរ៉ូដល់ទីក្រុងម៉ាដាហ្គាស្កា ដើម្បីជួយឧបត្ថម្ភ ជន រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយព្យុះត្រូពិក Freddy ដែលបណ្តាលឱ្យមានការបាក់ដីនៅឆ្នេរភាគខាងកើតនៃកោះម៉ាដាហ្គាស្កា កាលពីថ្ងៃទី ២១ ខែកុម្ភៈកន្លងទៅ៕