EU ផ្តល់ជំនួយមនុស្សធម៌ជាង ២០ លានដុល្លារអាមេរិកដល់ប្រទេសអ៊ីរ៉ង់ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19
(VOVWORLD) - លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី ២៤ ខែមីនាថា សហភាពអឺរ៉ុប (EU) នឹងផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ជាទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ស្មើនឹងជាង ២១ លានដុល្លារអាមេរិក) ដល់ប្រទេសអ៊ីរ៉ង់ ដើម្បីជួយគាំទ្រប្រទេសនេះប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19។
ប្រជាជនពាក់ម៉ាសដើម្បីការពារការឆ្លងជម្ងឺ COVID-19 នៅទីក្រុងតេអេរ៉ង់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
លើសពីនេះទៀត សហភាពអឺរ៉ុបក៏បានយល់ព្រមគាំទ្រតាមសំណើរបស់អ៊ីរ៉ង់និងវេណេស៊ុយអេឡា ដោយស្នើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជួយ គាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។ មុននេះ នាថ្ងៃដដែល អ៊ីរ៉ង់បានបដិសេធជំនួយឧបត្ថម្ភរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) ដែលមានទីស្នាក់ការនៅប្រទេសបារាំង។
ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្រ្តីសុខាភិ បាលអ៊ីរ៉ង់ លោក Alireza Vahabzadeh បានឲ្យដឹងថា ដោយផ្អែកលើការកៀរគរប្រភពកម្លាំងទាំងមូលក្នុងស្រុក និងប្រើប្រាស់សមត្ថភាពខាងសុខាភិបាលទាំងអស់របស់កងកម្លាំងប្រដាប់អាវុធនោះ អ៊ីរ៉ង់មិនចាំបាច់ទទួលគ្រែអ្នកជំងឺ ពីប្រទេសខាងក្រៅនោះឡើយ ហើយមិនចាំបាច់ត្រូវការមានវត្តមានរបស់អង្គការ MSF នៅប្រទេសនេះផងដែរ៕