EU ផ្តល់សញ្ញាយ៉ាងសកម្មថែមទៀតក្នងការចរចារជាមួយអង់គ្លេស

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនបន្ថែមទៀតនូវ សេចក្តីបញ្ជាណែនាំថ្មីៗចំពោះប្រធានគណៈប្រតិភូចរចារ Brexit លោក Michel Barnier សំដៅជួយឲ្យភាគីទាំងពីរឆាប់សម្រេចបាននូវកិច្ចព្រមព្រៀងស្តី អំពីបញ្ហាអង់គ្លេសដកខ្លួនចេញពី EU ។ សកម្មភាពមានលក្ខណៈផ្សះផ្សារ នេះរបស់ EU គឺសំដៅជួយឲ្យនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាអំពីផែកការ Brexit របស់លោកស្រី។
EU ផ្តល់សញ្ញាយ៉ាងសកម្មថែមទៀតក្នងការចរចារជាមួយអង់គ្លេស - ảnh 1រដ្ឋមន្ត្រី Brexit នៃប្រទេសអង់គ្លេស លោក Dominic Raab និង ប្រធានគណៈប្រតិភូចរចារ Brexit លោក Michel Barnier

នៅក្នុងជំនួបកំពូលក្រៅផ្លូវការនាពេលខាងមុខនៃថ្នាក់ដឹកនាំប្រទេសជាសមាជិក EU ទាំង២៧(លើកលែងតែប្រទេសអង់គ្លេស)នៅទីក្រុង Salzburg ប្រទេស អូទ្រីស ថ្នាក់ដឹកនាំ EU ទាំងអស់ នឹងពិភាក្សាអំពីការដាក់ចេញនូវសេចក្តី បញ្ជាណែនាំ ថ្មីដើម្បី លោក Michel Barnier អាចឆាប់បញ្ចប់ការចរចារអំពីកិច្ច ព្រមព្រៀង Brexit ជាមួយអង់គ្លេស។ អ្នកការទូតជាន់ខ្ពស់របស់អង់គ្លេសតាំងពី យូរមកហើយ បានត្អូញត្អែថា លោក Barnier ពិតជាមានគំនិតម៉ឹងម៉ាត់មាំពេក ខណៈ ពេលអនុវត្តនូវ សេចក្តីណែនាំរបស់ EU ក្នុងដំណើរការធ្វើចរចារ ដែលពេលខ្លះធ្វើឲ្យកិច្ច ចរចារធ្លាក់ចូលក្នុងការជាប់គាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ