EU ពន្យាពេលបទដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការដែលរុស្ស៊ីរួមបញ្ជូលតំបន់ Crimea និង Sevastopol

(VOVWORLD) - នាថ្ងៃទី ២០ មិថុនាក្រុមប្រឹក្សាសហភាពអឺរ៉ុបបានសម្រេចចិត្តពន្យាពេលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដល់ថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងការដែលប្រទេសនេះបានរួមបញ្ជូលឧបទ្វីប Crimea និងទីក្រុង Sevastopol ។
EU ពន្យាពេលបទដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការដែលរុស្ស៊ីរួមបញ្ជូលតំបន់ Crimea និង Sevastopol - ảnh 1ប្រភព៖ Reuters

កាលពីខែមិថុនា ឆ្នាំ ២០១៤ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តលើបទដាក់ទណ្ឌកម្ម សំដៅឆ្លើយតបទៅនឹងការដែលរុស្ស៊ីបានរួមបញ្ជូលឧបទ្វីប Crimea និងទីក្រុង Sevastopol ។ ចាប់តាំងពីពេលនោះមក បណ្ដាទណ្ឌកម្មទាក់ទងនឹងបញ្ហានេះត្រូវបានពន្យាពេល និងអូសបន្លាយជាបន្តបន្ទាប់។ បទដាក់ទណ្ឌកម្មទាំងនេះរួមមានការហាមប្រាមនាំចូលផលិតផលពី Crimea និង Sevastopol មក  EU ហាមប្រាមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍នៅ Crimea និង Sevastopol ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ