EU មានបំណងចង់ពង្រឹងវត្តមានកងទ័ពជើងទឹកនៅសមុទ្រខាងកើត
(VOVWORLD) - EU មានបំណងចង់បង្កើនវត្តមានកងទ័ពជើងទឹកនៅតំបន់សមុទ្រខាងកើត ដើម្បីបង្ហាញពីការគោរព ធានាសេរីភាពនាវាចរណ៍ រក្សាច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
បេសកជនពិសេសរបស់សហភាពអឺរ៉ុបលោក Richard Tibbels ។ រូបថត៖ AP |
នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះនៅទីក្រុងម៉ានីល ហ្វីលីពីន បេសកជនពិសេសរបស់សហភាពអឺរ៉ុប (EU) ប្រចាំនៅតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក លោក Richard Tibbels បាននិយាយថា វិស័យមួយក្នុងចំណោមវិស័យកសាងសមត្ថភាព ដែល EU មានបំណងចង់ផ្ដោតសំខាន់នៅហ្វីលីពីនគឺការបង្កើនការដាក់ពង្រាយដំណើរទស្សនកិច្ចរបស់នាវាជើងទឹកនៃបណ្តាប្រទេស EU និងការធ្វើសមយុទ្ធជើងទឹករួមជាមួយហ្វីលីពីន។ តាមនោះ EU មានបំណងចង់បង្កើនវត្តមានកងទ័ពជើងទឹកនៅតំបន់សមុទ្រខាងកើត ដើម្បីបង្ហាញពីការគោរព ធានាសេរីភាពនាវាចរណ៍ រក្សាច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ការដែល EU បានស្វែងរកការពង្រីកវត្តមានកងទ័ពជើងទឹកនៅសមុទ្រខាងកើត បានប្រព្រឹត្តិទៅក្នុង បរិបទ ដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចក្នុងតំបន់ និងនៅសមុទ្រខាងកើតបានកើនឡើង។ ការដោះដូរពាណិជ្ជកម្មប្រមាណ ៤០ % របស់ EU បានឆ្លងកាត់សមុទ្រខាងកើត ដូច្នេះ EU ចាប់អារម្មណ៍ជាពិសេសចំពោះស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់នេះផងដែរ៕