EU មិនពន្យារបទហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទេ

(VOVWORLD) - នាថ្ងៃទី ១៥ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថា ខ្លួននឹងមិនពន្យាបទហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនសម្រាប់ប្រទេសជិតខាងចំនួនប្រាំរបស់អ៊ុយក្រែនគឺ ប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រ៉ូម៉ានីនិងស្លូវ៉ាគី ឡើយ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ថា ដោយសារសកម្មភាពសម្របសម្រួល និងវិធានការបណ្ដោះអាសន្នដែលត្រូវបានណែនាំចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ភាពខ្វះខាតនៃទីផ្សារកសិកម្មក្នុងប្រទេសសមាជិកទាំង ៥ ដែលជាប់ព្រំដែនអ៊ុយក្រែនលែងមានទៀតហើយ។  កំហិតដោយសហភាពអឺរ៉ុបបានដាក់កាលពីខែឧសភាបានអនុញ្ញាតឱ្យប្រទេសប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ហាមឃាត់ការលក់ស្រូវសាលី ពោត គ្រាប់រ៉េប និងគ្រាប់ផ្កាឈូករ័ត្នក្នុងស្រុករបស់អ៊ុយក្រែន ខណៈពេលដែលអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញទាំងនោះទៅកាន់តំបន់ផ្សេងទៀតផងដែរ។

សហភាពអឺរ៉ុបក៏បានបង្កើតផ្លូវគោកជំនួស ដែលគេស្គាល់ថាជាផ្លូវសាមគ្គី សម្រាប់អ៊ុយក្រែនប្រើប្រាស់ក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេង បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយសហភាពអឺរ៉ុបជាអាជ្ញាកណ្តាល។ អង្គការសហប្រជាជាតិបានសម្រុះសម្រួលកាលពីខែកក្កដាដោយបានយល់ព្រមថា វិធានការបច្ចុប្បន្ននឹងផុតកំណត់កាលពីម្សិលមិញ (ថ្ងៃទី ១៥ ខែកញ្ញា)។ សហភាពអឺរ៉ុបនឹងមិនដាក់កំហិតណាមួយឡើយ ដរាបណាវិធានការប្រកបដោយប្រសិទ្ធភាពរបស់អ៊ុយក្រែនត្រូវបានអនុវត្ត និងផ្សព្វផ្សាយយ៉ាងពេញលេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ