EU រក្សាដដែលគោលនយោបាយបង្កើនសម្ភាធទៅលើរុស្ស៊ី

EU រក្សាដដែលគោលនយោបាយបង្កើនសម្ភាធទៅលើរុស្ស៊ី - ảnh 1
ដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica Mogherini (Reuters)

        Vovworld-នាបច្ចុប្បន្នជាការឆាប់ពេកដើម្បីនិយាយអំពីការប្រក្រតីទំនាក់ទំនង
​របស់សហភាពអឺរ៉ុប (EU) ជាមួយរុស្ស៊ី។​ នេះជាសេចក្តីប្រកាសដែលដំណាង​ជាន់
​ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោក​ស្រី
Federica Mogherini នាំចេញនាថ្ងៃទី១៩មករាបន្ទាប់ពីការពិភាគ្សា​យុទ្ធសាស្ត្រ​ស្តីពី
ទំនាក់ទំនងជាមួយរុស្ស៊ីនៅទីក្រុង Brussels បែលហ្ស៊ីក។ ដំណាង​ជាន់ខ្ពស់​EU បាន
ឲ្យដឹងថា សម្ព័ន្ធភាពនេះនឹងរក្សាដដែលគោលនយោបាយ​បង្កើនសម្ភាធន៍ទៅលើ
រុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្ម។ លោកស្រីបាន​សង្កត់​ធ្ងន់​ថា ទំនាក់ទំនងរបស់
សម្ព័ន្ធភាពនេះជាមួយម៉ូស្គូអាចបានផ្លាស់ប្តូរប្រសិន​ជា​កិច្ចព្រមព្រៀងក្រុង Minsk
បានអនុវត្ត។ ប៉ុន្តែតាមលោកស្រី Mogherini ថា​រដ្ឋមន្ត្រី​ការបរទេសនៃប្រទេស
សមាជិក EU ទាំង២៨ប្រទេសបានឯកភាពចំពោះការសន្ទនាថ្នាក់អ្នកជំនាញការ
ជាមួយម៉ូស្គូអំពីបញ្ហាសំខាន់ៗ ពិសេសគឺវិស័យថាមពល​ផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ