EU រឹងបន្តឹងការត្រួតពិនិត្យជនសូមចំណាកស្រុក
|
EU រឹងបន្តឹងការត្រួតពិនិត្យជនសូមចំណាកស្រុក (Image: VNA) |
(VOVworld) – ក្នុងកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ១៤ កញ្ញា នៅទីក្រុង Brussels
(បែលហ្ស៊ីក) ក្រៅពីការយល់ព្រមអនុវត្តផែនការបែងចែកជនអន្តោប្រវេសន៍
ចំនួន ៤ ម៉ឺននាក់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្ដា
ប្រទេសជា សមាជិកសហភពអឺរ៉ុប (EU) បានឯកភាពចាប់ផ្តើមការរៀបចំ
បញ្ជីឈ្មោះ “បណ្ដា ប្រទេសសុវត្ថិភាព”។ បណ្ដាប្រទេសក្នុងបញ្ជីឈ្មោះពោ
លខាងលើគឺជាប្រទេស ដែលជនចំណាកស្រុកមិនអាចទទួលបែបបទ
ចំណាកស្រុកនៅ EU បានឡើយ។ តាមគំរោង បញ្ជីឈ្មោះចុងក្រោយនឹង
ត្រូវបានប្រកាសនាចុងខែតុលាខាងមុខ។ ក្រៅពីនោះ ថ្នាក់ដឹកនាំបណ្ដា
ក្រសួងក៏បានសម្រេចជំរុញយុទ្ធនាការត្រួតពិនិត្យ ជនចំណាកស្រុកផង
ដែរ។ នាថ្ងៃដដែល អ.ស.ប. បានព្រមានថា៖ ជនចំណាក់ ស្រុកអាចធ្លាក់
ចូលក្នុងស្ថានភាពផ្អាក ក្នុងពេលប្រទេស EU ទាំងអស់អនុវត្ត គោល
នយោបាយខុសពីគ្នាក្នុងវិបត្តិជនចំណាកស្រុកនាបច្ចុប្បន្ន។ ក្នុងពេលនោះ
នាថ្ងៃទី ១៤ កញ្ញា Macedonia បានឲ្យដឹងថា៖ ជនចំណាកស្រុកពីប្រទេ
សមជ្ឈឹម បូព៌ារនិងអាហ្វ្រិកខាងជើងចំនួន ៦ ពាន់នាក់ត្រូវបានដឹកជញ្ជូន
ទៅប្រទេស Serbia ខាងកើត។ ជនចំណាក់ស្រុកពី Serbia ទៅកាន់ហ៊ុង
គ្រីនឹងមិនទទួល ឡើងវិញឡើយ។ នាថ្ងៃទី ១៥ កញ្ញា ច្បាប់ស្តីពីអន្តោ
ប្រវេសន៍និងកិច្ចការពារខ្សែព្រំដែនរបស់ហ៊ុងគ្រីបានចូលជាធរមាន
ជាផ្លូវការ៕