EU រឹតបន្ទឹងការកំណត់នាំចូលបន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មជាមួយចិន
|
EU រឹតបន្ទឹងការកំណត់នាំចូលបន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មជាមួយចិន (VNA) |
(VOVworld) – ក្នុងកាលៈទេសៈ ទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU)
និងចិនតានតឹងឡើងៗទាក់ទិនដល់ការកំណត់ស្តីពីការទប់ទល់នឹងការលក់បង្ខូច
ថ្លៃ នាថ្ងៃទី ១៣ ធ្នូ បណ្ដាប្រទេសជាសមាជិកនៃប្លុកនេះបានឯកភាពរឹត បន្ទឹង
រាល់ការកំណត់ពាណិជ្ជកម្មចំពោះមុខទំនិញនាំចូលក្នុងនោះមានផលិតផល មាន
ដើមកំណើតពីចិន។ ក្រោយរយៈពេល ៣ ឆ្នាំដំណើរការចរចារ ប្រទេស EU នានា
បានបោះឆ្នោតអនុញ្ញាតឲ្យអឺរ៉ុបមានសិទ្ធិច្រើនថែមទៀតក្នុងការទប់ទល់នឹង
ការនាំចូលវត្ថុធាតុដើមដែលមានតំលៃទាប។ ទង្វើនេះត្រូវបានចាត់ទុកនឹងធ្វើ
ឲ្យ ភាពតានតឹងពាណិជ្ជកម្មជាមួយចិនឡើងជណ្តើរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
Slovakia ប្រទេសកំពុងធ្វើជាប្រធានប្តូរវេនរបស់ EU លោក Peter Ziga បានចាត់
ទុកថា៖ នេះគឺជាជំហានលោតផ្លោះសំខាន់ដែលសរឲ្យឃើញថា៖ EU ត្រូវការពារ
ផលប្រយោជន៍របស់ខ្លួន ជាពិសេសក្នុងករណីលក់បង្ហូចតំលៃ។ មុននោះ អង់គ្លេស
និងស៊ុយអែតបានប្រឆាំងជំទាស់ការរឹតបន្ទឹងការកំណត់ពា ណិជ្ជកម្មចំពោះ
ទំនិញនាំចូលមានតំលៃទាប ដោយសារ ចាត់ទុកថា៖ សេចក្តី សម្រេចនេះនឹង
ជះឥទ្ធិពលអាក្រក់ទៅលើទីផ្សារផលិតរថយន្តនៅទ្វីបអឺរ៉ុបដែល នឹងចាប់ផ្តើម
លិទ្ធិគាំពារពាណិជ្ជកម្ម៕