EU រៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូដោយសារជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) គ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមិនា នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) តាមប្រព័ន្ធវីដេអូ ដោយសាររលកជំងឺរាតត្បាតកូវីដ ១៩ លើកទី៣ ក្នុងតំបន់ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។
EU រៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូដោយសារជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០  (រូបថតឯកសារ៖ THX / TTXVN)
ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២១ ខែមីនា នៅលើបណ្ដាញសង្កមធ្វីតទ័រ អ្នកនាំពាក្យរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Barend Leyts បានឲ្យដឹងពីសេចក្ដី សម្រេចចិត្តដូចដែលបានពោលខាងលើ ត្រូវបានប្រមុខក្រុមប្រឹក្សារអឺរូប លោក Charles Michel នាំចេញ ក្នុងបរិបទ ដែលចំនួនករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងយ៉ាងខ្លាំងនៅតាមបណ្ដាប្រទេសជាសមាជិក EU ។ យោងតាមផែនការ កិច្ចប្រជុំកំពូល EU នឹងផ្ដោតសំខាន់លើការពិភាក្សាអំពីបញ្ហាដ៏សំខាន់ៗ ក្នុងនោះមានកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ក៏ដូចជាទំនាក់ទំនងជាមួយរុស្ស៊ី និងទួរគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ