EU រៀបចំផែនការផ្តល់សំណងជួយកសិករដែលរងផលប៉ះពាល់ដោយការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន
(VOVWORLD) - អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា EC នឹងអនុវត្តន៍របស់ដែលហៅថា "វិធានការស្វ័យការពារ" ចំពោះគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងមួយចំនួន ជាពិសេសគឺម្សៅ ពោត គ្រាប់ផ្កាឈូករ័ត្ន និង canola ។
ការប្រមូលផលស្រូវសាលីនៅ Kharkiv ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/VNA |
នាថ្ងៃទី ១៩ មេសា អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងរៀបចំទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូ ដើម្បីផ្តល់សំណងដល់កសិករនៅតាមប្រទេសជាប់ព្រំដែនអ៊ុយក្រែន ហើយកំពុងពិចារណាលើផែនការកាត់បន្ថយការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា EC នឹងអនុវត្តន៍របស់ដែលហៅថា "វិធានការស្វ័យការពារ" ចំពោះគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងមួយចំនួន ជាពិសេសគឺម្សៅ ពោត គ្រាប់ផ្កាឈូករ័ត្ន និង canola ។ យោងតាមការកំណត់របស់ EU ប្លុកនេះអាចចាត់វិធានការរឹតបន្តឹងការនាំចូល EU មួយផ្នែក ឬទាំងស្រុង ខណៈពេលដែលនៅតែអនុញ្ញាតឱ្យឆ្លងកាត់។
នាថ្ងៃដែល រដ្ឋាភិបាលហុងគ្រីបានពង្រីកបទហាមប្រាមជាបណ្តោះអាសន្នលើការនាំចូលកសិផលរបស់អ៊ុយក្រែន រួមមានទឹកឃ្មុំ ស្រា នំប៉័ង ស្ករ និងផលិតផលសាច់ និងបន្លែមួយចំនួន ព្រមទាំងម្សៅមី ប្រេងឆា និងស្រាទំពាំងបាយជូរ។ បទហាមប្រាមនេះអូសបន្លាយដល់ថ្ងៃទី ៣០ មិថុនា ប៉ុន្តែមិនអនុវត្តន៍ចំពោះផលិតផលឆ្លងកាត់ហុងគ្រីឡើយ៕