EU រុស្ស៊ី អាមេរិកនិងអ៊ុយក្រែនរៀបចំផែនការសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី

EU រុស្ស៊ី អាមេរិកនិងអ៊ុយក្រែនរៀបចំផែនការសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី - ảnh 1
រូបថតៈ Reuters


(VOVworld)-នាថ្ងៃទី៨មេសា សហភាពអឺរ៉ុប EU បានជូនដំណឹងថា នឹងរួមជាមួយ
អាមេរិក រុស្ស៊ីនិងអ៊ុយក្រែន រៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តី នាសប្តាហ៍ខាង មុខ ដើម្បី
ពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន។ តាមសេចក្តីជូនដំណឹងពោលខាងលើ ជំនួបនេះ
នឹងធ្វើឡើងនៅអឺរ៉ុប ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស​អាមេរិកលោក
John Kerry ដំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយ សន្តិសុខ កិច្ចការ
បរទេសលោកស្រី Catherine Ashton រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសស្តីទីរបស់អ៊ុយក្រែនទៀតផង។ តាមសេចក្តីជូនដំណឹង
របស់ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា លោក Lavrov និង លោកស្រី​ Ashton បានមានការសន្ទនាតាមទូរស័ព្ទ ស្តីអំពីរាល់ការខំប្រឹងប្រែង របស់សហគមន៍អន្តរ
ជាតិ សំដៅស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅអ៊ុយ ក្រែន។ ទាក់ទិនដល់
ការជួយឧបត្ថម្ភអ៊ុយក្រែនឲ្យរួចផុតពីវិបត្តិ មន្រ្តីរ១រូបរបស់ គណៈកម្មាការអឺរ៉ុប EC
ឲ្យដឹងថា EU នឹងបង្កើតក្រុមឧបត្ថម្ភសំដៅជួយ អ៊ុយក្រែនស្ថិរភាពសេដ្ឋកិច្ចនិង
ធ្វើកំណែទម្រង់នយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ