EU ស្នើរឲ្យរុស្ស៊ីនិងអ៊ុយក្រែនដំណើការចរចារត្រីភាគីស្តីពីបញ្ហាឧស្ម័ន្ធដុត


EU ស្នើរឲ្យរុស្ស៊ីនិងអ៊ុយក្រែនដំណើការចរចារត្រីភាគីស្តីពីបញ្ហាឧស្ម័ន្ធដុត - ảnh 1
EU ស្នើរឲ្យរុស្ស៊ីនិងអ៊ុយក្រែនដំណើការចរចារត្រីភាគីស្តីពីបញ្ហាឧស្ម័ន្ធដុត (Image: VNA)

(VOVworld) – សហភាពអឺរ៉ុប (EU) បានអញ្ជើញបណ្ដារដ្ឋមន្ត្រីថាមពលរបស់រុស្ស៊ីនិង អ៊ុយក្រែនដំណើការចរចារត្រីភាគីថ្មីស្តីអំពីបញ្ហាឧស្ម័ន្ធដុតនៅទីក្រុង Brussels (បែលហ្ស៊ីក)
នាថ្ងៃទី ២ មិនា ខាងមុខ សំដៅជៀសវាងគ្រោះថ្នាក់ក្នុងការផ្គត់ផ្គង់ឧស្ម័ន្ធ ដុតរបស់រុស្ស៊ី
សំរាប់ EU ឆ្លងកាត់អ៊ុយក្រែន។ តំណាងរបស់ EU លោកស្រី Anna Kaisa Itkonen បានទទួល
ស្គាល់ព័ត៌មានពោលខាងលើ។ ក្នុងពេលនោះ តាមទីភ្នាក់ ងារសារព័ត៌មានរុស្ស៊ី TASS
បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ ធំរបស់រុស្ស៊ីគឺ Gazprom និង
អ៊ុយក្រែន Naftogaz ក៏ទទួលបានសេចក្តីអញ្ជើញចូលរួម ការចរចារពោលខាងលើផងដែរ។ ស្តីអំពីខ្លឹមសារនៃការចរចារ តំណាង EU បានឲ្យដឹង ថា៖ EU មានគោលបំណងរុស្ស៊ី
និងអ៊ុយក្រែនធានាការអនុវត្តដ៏ត្រឹមត្រូវបណ្ដាភារកិច្ច របស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័ន្ធ
ដុតសំរាប់អឺរ៉ុប ក្នុងនោះ រុស្ស៊ីត្រូវបែងចែកបញ្ហាផ្គត់ផ្គង់ ឧស្ម័ន្ធដុតសំរាប់តំបន់ Donbass
។ ភាគី Gazprom ក៏បានយល់ព្រមជាមួយការផ្តើមគំ និតពោលខាងលើដោយមានលក្ខ័ណ្ឌ
Naftogaz ត្រូវមានការតព្វកិច្ចសង់ប្រាក់ទិញឧស្ម័ន្ធដុតនាខែមិនា ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ