EU សហរដ្ឋអាមេរិក និង UAE ខិតខំប្រឹងប្រែងបើកច្រករបៀងសមុទ្រដើម្បីបញ្ជូនទំនិញសង្គ្រោះទៅកាន់ហ្គាហ្សា
(VOVWORLD) - នាវាសាកល្បងដឹកជំនួយស្បៀងអាហារ ដែលបរិច្ចាគដោយអង្គការសប្បុរសធម៌ ហើយត្រូវបាន UAE ជួយសម្រួលអាចធ្វើដំណើរពីកំពង់ផែ Larnaca របស់ Cyprus។
ប្រជាជនទទួលបានអាហារនៅជំរំជនភៀសខ្លួនក្នុងតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN |
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen នាថ្ងៃទី ៨ មីនាបានឲ្យដឹងថា សហភាពអឺរ៉ុប (EU) រួមជាមួយសហរដ្ឋអាមេរិក និង អេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងពិចារណាលើជម្រើសនៅចុងសប្តាហ៍នេះ បើកច្រករបៀងជំនួយផ្លូវសមុទ្ររវាង Cyprus និងតំបន់ហ្គាហ្សានាំយកជំនួយជូនដល់ប្រជាជនប៉ាឡេស្ទីនដែលជាប់ក្នុងវិបត្តិមនុស្សធម៌ បណ្តាលមកពីជម្លោះ។
អញ្ជើញថ្លែងទៅកាន់សារព័ត៌មានក្នុងប្រទេស Cyprus បន្ទាប់ពីបានទៅទស្សនាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីនេះ លោកស្រី Von der Leyen បានប្រកាសថា នាវាសាកល្បងដឹកជំនួយស្បៀងអាហារ ដែលបរិច្ចាគដោយអង្គការសប្បុរសធម៌ ហើយត្រូវបាន UAE ជួយសម្រួលអាចធ្វើដំណើរពីកំពង់ផែ Larnaca របស់ Cyprus។ លោកស្រីសង្ឃឹមថាច្រករបៀងជំនួយសមុទ្រនេះអាចដំណើរការបានក្នុងពេលឆាប់ៗនេះ។
នាថ្ងៃដដែល (ថ្ងៃទី ៨ មីនា) រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា ប្រទេសនេះនឹងសហការជាមួយអាមេរិក និងប្រទេសដៃគូពាក់ព័ន្ធ ដើម្បីបើកច្រករបៀងសមុទ្រ ដើម្បីបញ្ជូនទំនិញសង្គ្រោះដោយផ្ទាល់ទៅកាន់តំបន់ហ្គាហ្សា។ លោកក៏បានអំពាវដល់អ៊ីស្រាអែល ឱ្យអនុញ្ញាតឱ្យមានរថយន្តដឹកទំនិញបន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សាព្រោះនេះជាមធ្យោបាយលឿនបំផុតក្នុងការនាំយកជំនួយដល់ប្រជាជននៅក្នុងទឹកដីនេះ៕