EU អនុម័តលើកញ្ចប់ជំនួយចំនួន ១៨ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
(VOVWORLD) - សំណើនេះត្រូវបានអនុម័តជាលាយលក្ខណ៍អក្សរដោយក្រុមប្រឹក្សា ហើយនឹងត្រូវបានដាក់ជូនសភាអឺរ៉ុប ដើម្បីពិចារណា និងផ្តល់សច្ចាប័នក្នុងសប្តាហ៍ក្រោយ។
កាលពីថ្ងៃទី១០ ខែធ្នូ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា បានអនុម័តលើកញ្ចប់ឯកសារ ដើម្បីផ្តល់កញ្ចប់ជំនួយឥណទានដល់អ៊ុយក្រែន ដែលមានតម្លៃ ១៨ ពាន់លានអឺរ៉ូ (១៨,៩ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថាននេះបានឲ្យដឹងថា "ក្រុមប្រឹក្សាបានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់នីតិប្បញ្ញត្តិដែលនឹងអនុញ្ញាតឱ្យសហភាពអឺរ៉ុបជួយផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែននៅឆ្នាំ ២០២៣ ជាមួយនឹងទឹកប្រាក់ចំនួន ១៨ ពាន់លានអឺរ៉ូ" ។ សំណើនេះត្រូវបានអនុម័តជាលាយលក្ខណ៍អក្សរដោយក្រុមប្រឹក្សា ហើយនឹងត្រូវបានដាក់ជូនសភាអឺរ៉ុប ដើម្បីពិចារណា និងផ្តល់សច្ចាប័នក្នុងសប្តាហ៍ក្រោយ។
ប្រាក់កម្ចីរបស់សហភាពអឺរ៉ុបដល់ទីក្រុងគៀវនឹងមានរយៈពេលអនុគ្រោះរយៈពេល ១០ ឆ្នាំជាមួយនឹងការធានាពីប្រទេសជាសមាជិកសហភាពអឺរ៉ុប ឬថវិការួមរបស់ប្លុក៕